Nov 2, 2018

ទូរស័ព្ទ​ដែល​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ vivo 21 ឥឡូវ​នេះ​បាន​ចេញ​ជំនាន់​ S របស់​ខ្លួន​​ហើយ នេះ​ជា​លក្ខណៈ​សម្បត្តិ និង ​រូបភាព​

រំលឹក​ដល់ vivo X21 ដែល​ជា​ទូរស័ព្ទ​ដំបូង​ដែល​យក​មក​ដាក់​លក់​នៅ​កម្ពុជា​ដែល​មាន​មុខងារ «ស្កេន​ខ្ចៅ​ដៃ» ដែល​ខ្មែរ​យើង​តែងតែ​ប្រើ​ពាក្យ​នេះ​ខុស​ដោយ​នាំ​គ្នា​ថា «ស្កេន​ក្រយៅ​ដៃ» ទៅ​វិញ !! ដូច្នេះ​សូម​ឈប់​ប្រើប្រាស់​ពាក្យ​នេះ​ខុស​ត​ទៅ​ទៀត ។ បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់​នេះ ក្រុមហ៊ុន​ផ្សេងៗ​ញញើត​នឹង​ប្រើប្រាស់​ណាស់ ព្រោះ​ជា​វា​ជំនាន់​ដំបូង ដែល​ដំណើរការ​មិន​លឿន​ដូច​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ដែល​បាន​ចេញ​ជា​​យូរ​មក​ហើយ​នោះ ។

vivo បាន​ពុះពារ​ឆ្លងកាត់​ការ​ខ្លាចរអា​ពី​អតិថិជន ពី​បញ្ហា​សុវត្ថិភាព​របស់​បច្ចេកវិទ្យា​ថ្មី​មួយ​នេះ ហើយ​អ្វីៗ​ក៏​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ត្រឡប់​មក​ទទួល​បាន​ការ​ពេញ​និយម​កាន់​តែ​ច្រើន​ឡើងៗ អំពី​ការ​ភាព​ងាយស្រួល​របស់​បច្ចេកវិទ្យា​មួយ​នេះ ។ សព្វថ្ងៃ​នេះ​បើ​ទូរស័ព្ទ​អត់​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ មើល​ទៅ​ហាក់​ដូចជា​មិន​ទំនើប​អ្នក​មិន​ទាក់​ចិត្ត​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​នោះ​ទេ ។

ត្រឡប់​ដល់​សាច់​រឿង​យើង​វិញ ពេល​នេះ​vivo បាន​បញ្ចេញ​ម៉ូដែល​ S នៃ​ vivo 21 ហើយ ហើយ​រូបភាព​និង​លក្ខណៈ​មួយ​ចំនួន​ក៏​បាន​លេច​ឡើង​ដែល​យើង​គួរ​ដឹង​មាន​ដូចជា​៖
  • អេក្រង់ 6.41 អ៊ីញ ប្រភេទ​ជា AMOLED
  • កាមេរ៉ា 12 + 5 មេហ្គាភីកសែល
  • ថាមពល​ថ្ម 3330 mAh
  • RAM 6 GB
  • ទំហំ​ផ្ទុក​ឯកសារ 128 GB
ដែល​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិ​ទាំង​នេះ​គឺ​បាន​មក​ពី TENAA ដែល​ជា​ក្រសួង​បច្ចេកវិទ្យា​របស់​ចិន ។ អ្វី​ដែល​យើង​ភ្ញាក់ផ្អើល​នោះ​គឺ​ជាមួយ​ទំហំ​ RAM 6 GB និង​អេក្រង់​ប្រភេទ AMOLED ទំហំ 6.41 អ៊ីញ ដែល​យើង​សឹង​តែ​ប្រហាក់ប្រហែល​នឹង Galaxy Note9 ទៅ​ហើយ ។








សម្រាប់​ព័ត៌មាន​លម្អិត និង​តម្លៃ ខាង​យើង​ខ្ញុំ​នឹង​ចុះ​ផ្សាយ​តាម​ក្រោយ​ទៀត ។ និង​សូម​បញ្ជាក់​ថា​ថ្មីៗ​នេះ​vivo មាន​ចេញ​ម៉ូដែល​ vivo Y81i ដែល​មាន​លក់​ក្នុង​ប្រទេស​កម្ពុជា​យើង​ហើយ​ជាមួយ​តម្លៃ 139 ដុល្លារ ។ ចុច​ទី​នេះ​មើល​លក្ខណៈ Y81i បន្ថែម
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក