Nov 14, 2018

T-Mobile បញ្ចេញ​លក់​ទូរស័ព្ទ​ជា​ម៉ាក​របស់​ខ្លួន​ផ្ទាល់​មាន​ម៉ូដែល​ Revvl 2 និង Revvl 2 Plus

T-Mobile គឺជា​ស្លាក​សញ្ញា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាល្លឺម៉ង់ Deutsche Telekom AG ។ ម៉ាក​នេះ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​អូទ្រីស (នៅ​ក្រោម​ក្រុមហ៊ុន T-Mobile អូទ្រីស) សាធារណរដ្ឋឆេក (T-Mobile សាធារណរដ្ឋឆេក) ហូឡង់ (T-Mobile Nederland) ប៉ូឡូញ (T-Mobile Polska) និង​សហរដ្ឋអាមេរិក (T -Mobile អាមេរិក) ។

និយាយ​ឲ្យ​ស្រួល​យល់​គឺ​ T-Mobile គឺ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ប្រហាក់ប្រហែល​ទៅ​នឹង ក្រុមហ៊ុន Smart ឬ Mobitel ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​យើង​ដែរ គ្រាន់តែ T-Mobile គឺ​វា​ធំ​ជាង និង​មាន​បច្ចេកវិទ្យា​ផ្ទាល់​ខ្លួន ដូចជា​ការ​បង្កើត​ប្រព័ន្ធ​អ៊ីនធឺណិត​ល្បឿន​លឿន ជា​អ្នក​ដឹក​នាំ​ក្នុង​វិស័យ​ទូរគមនាគមន៍ ។

ឥឡូវ​នេះ T-Mobile បាន​បញ្ចេញ​ទូរស័ព្ទ​ជា​ម៉ាក​របស់​ខ្លួន​ផ្ទាល់​សម្រាប់​ធ្វើការ​លក់​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សេវា​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​តម្លៃ​មួយ​ធូរ​ថ្លៃ ។ Revvl 2 និង Revvl 2 Plus ដែល​កាលពី​ឆ្នាំ​មុន T-Mobile ធ្លាប់​បាន​បញ្ចេញ Revvl និង Revvl Plus ដែល​ជា​ជំនាន់​ទី​មួយ​របស់​ខ្លួន​ផង​ដែរ ។

៙ Revvl 2 ៖

សម្រាប់​ម៉ូដែល​អេក្រង់​តូច Revvl 2 មាន​មក​ជាមួយ​អេក្រង់​ទំហំ 5.5 អ៊ីញ ជាមួយ​ resolution 720x1440 ភីកសែល ។ កាមេរ៉ា​ខាង​ក្រោយ​មាន​ទំហំ 13 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 8 មេហ្គាភីកសែល អម​មក​ដោយ​ថាមពល​ថ្ម 3,000 mAh ដែល​ជា​ទំហំ​មួយ​សម្រាប់​អ្នក​មិន​សូម​និយម​ចុច​ទូរស័ព្ទ​ច្រើន ។

សម្រាប់ Revvl 2 មាន​ប្រើ​បន្ទះឈីប MediaTek's MT6739 ក្នុង​ល្បឿន 1.5 GHz quad-core Cortex-A53 ​ជាមួយ​ RAM 2G និង​ទំហំ​ផ្ទុក 32GB ។ ត្បិត​តែ Revvl 2 មាន​គ្រឿង​រឹង​តូច​ទេ​វា​ក៏​មាន​មក​ផង​ដែរ​នូវ​អាវក្រោះ​ការពារ​ទឹក​បាន​ក្នុង​កម្រិត IP52 ដែល​អាច​ជួយ​ការពារ​ទឹក​សាច​លើ​បាន​ខ្លះ​ៗ​ផង​ដែរ ។ អ្វី​ដែល​មាន​អត់​ចាញ់​គេ​នោះ​គឺ​មុខងារ ស្កេន​មុខ និង​មុខងារ​ស្កេន​ខ្ចៅ​ដៃ ។ សម្រាប់​អ៊ីនធឺណិត​គឺ​មាន​ល្បឿន 4G ។ ទូរស័ព្ទ​នេះ​នឹង​មាន​តម្លៃ $168 ឬ​ក៏​បង់​រំលស់​ជាមួយ T-Mobile ដោយ​ចំណាយ​តែ 7$ ក្នុង​រយៈពេល 24 ខែ ពិត​ជា​ធូរ​ថ្លៃ​មែនទែន ។

៙ Revvl 2 Plus ៖

វា​មាន​ទំហំ​អេក្រង់ 6 អ៊ីញ ជាមួយ ​resolution  1080x2160 ជាមួយ​បន្ទះឈីប​ល្បឿន​លឿន 2.5 GHz octa-core និង RAM មាន​ទំហំ 3GB  ។ កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ​មាន​ទំហំ 12+2 មេហ្គាភីកសែល និង​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ 8 មេហ្គាភីកសែល ហើយ​មាន​ភ្លើង​ flash មក​ផង​ដែរ ។ ថាមពល​ថ្ម​មាន​ទំហំ 4000 mAh ដែល​ធំ​ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ LTE បាន​យូរ​ម៉ោង ។  Revvl 2 Plus មាន​ទំហំ​ផ្ទុក 32GB ដែរ និង​អាវក្រោះ IP52 និង​ដំណើរការ​ដោយ Android 8.1 Oreo ។

Revvl 2 Plus មាន​តម្លៃ​ប្រហែល $252 និង​អាច​បង់​រំលស់​ក្នុង​តម្លៃ $10.50 ក្នុង​រយៈ​ពេល 24 ខែ ។ សម្រាប់​ទូរស័ព្ទ​ទាំង​ពីរ​គ្រឿង​នេះ​អាច​រក​បាន​ចាប់​ពី​ថ្ងៃ 16 ខែវិច្ឆិកា ។ សម្រាប់​នៅ​កម្ពុជា​យើង​ក៏​មាន​ការ​បង់​រំលស់​មិន​ចាញ់​នៅ​អាមេរិក​ផង​ដែរ គ្រាន់តែ​ការ​បង់​រំលស់​គឺ​មិន​ងាយស្រួល​នោះ​ទេ បើ​ស្រួល​នោះ​គេ​នឹង​ឆាប់​ប្ដូរ​ទូរស័ព្ទ​ជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​ម្នាក់ៗ​ប្រើ​ទូរស័ព្ទ​បែក​អេក្រង់​ទាំង​វេទនា​ចិត្ត ៕
_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក