Nov 29, 2018

T-Mobile ផ្តល់​ជូន​ទូរទស្សន៍ 4K ទំហំ 50 អ៊ីញ នៅ​ពេល​ទិញ​ទូរស័ព្ទ Samsung (ប្រទេស​គេ​បញ្ចុះ​តម្លៃ​អស់​ស្ទះ)

បើ​និយាយ​ពី​ទំនិញ​ដែល​បញ្ចុះ​តម្លៃ​​នៅ​ចុង​ខែ​វិច្ឆិកា​ដែល​ជា​ថ្ងៃ Black Friday នៅ​ឯ​បរទេស​វិញ គឺ​សឹង​តែ​គ្មាន​ទំនិញ​ណា​ដែល​មិន​ចុះ​តម្លៃ​នោះ​ទេ រហូត​ដល់​មាន​ការ​ព្រួយ​បារម្ភ​ពី​អ្នក​ទិញ​ទាំង​នោះ ដែល​សម្រុក​ចូល​ហាង​ទំនិញ និង​ស្រវា​ទិញ​ដោយ​មិន​បើ​ទំហំ គឺ​ដណ្ដើម​គ្នា​ទិញ ។ ហើយ​បើ​មក​មើល​ក្នុង​ពិភព​ទូរស័ព្ទ​ស្មាតហ្វូន​នេះ​វិញ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ខ្លាំង​សម្បើម​ណាស់​ដែរ ដោយ​ពេល​នេះ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​និង​លក់​ទូរស័ព្ទ T-Mobile បាន​ធ្វើ​ការ​​ប្រកាស​ពី​កិច្ចព្រមព្រៀង​ថ្មី​មួយ សម្រាប់​អ្នក​អតិថិជន​របស់​ខ្លួន ដោយ​អ្នក​ណា​ទិញ Samsung Flagship (ទូរស័ព្ទ​កំពូល) ណាមួយ ហើយ​​ដោយ​ប្រើប្រាស់​បន្ថែម​សេវាកម្ម​ថ្មី​បន្ថែម​របស់ T-Mobile នោះ​ នឹង​ផ្ដល់​ជូន​នូវ​ទូរទស្សន៍​4K ទំហំ​50 អ៊ីញ​ភ្លាម​ដោយ​ឥត​គិត​ថ្លៃ ។

ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​ចូល​រួម​ក្នុង​កម្មវិធី​លក់​ថែម​នេះ គឺ​តម្រូវ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​តាម​អ៊ីនធឺណិត ដើម្បី​កក់​ទុក​មុន ឬ​បញ្ជា​ទិញ រួច​ហើយ​នោះ​ទូរទស្សន៍​នឹង​ត្រូវ​ដឹង​ជញ្ជូន​ទៅ​តាម​ក្រោយ​ជាក់​ជា​មិន​ខាន ។ សូម​បញ្ជាក់​ថា​ការ​ទិញ​ទូរស័ព្ទ​ថែម​ទូរទស្សន៍​នេះ មិន​មែន​ទើប​តែ​កើត​មាន​នោះ​ទេ គឺ​ធ្លាប់​កើត​ឡើង​រាល់​ឆ្នាំ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ហើយ​បើ​មាន​នៅ​កម្ពុជា​យើង​វិញ ធានា​ថា​លក់​អស់​គ្មាន​សល់ ព្រោះ​ខ្មែរ​យើង​នៅ​មិន​ទាន់​មាន​ទូរទស្សន៍​4K ប្រើប្រាស់​នៅ​ឡើយ​ទេ គឺ​មាន​ដោយ​កម្រ ។

ទូរស័ព្ទ​ដែល​លោក​អ្នក​ត្រូវ​ទិញ​ហើយ​ថែម​បាន​ទូរទស្សន៍​នោះ​គឺ​មាន​ដូចជា​៖ Samsung Galaxy Note9, S9, S9 +, S8 ឬ S8 Active  ដែល​ឧបករណ៍​ទាំង​នោះ​​អាច​បង់​រំលស់ និង​ភ្ជាក់​គម្រោង​ណាមួយ​ដើម្បី​មាន​ឱកាស​ថែម​ទូរទស្សន៍ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក