Nov 2, 2018

សេវាកម្ម​ស្ដាប់​តន្ត្រី Spotify ឥឡូវ​នេះ​មាន​អតិថិជន​បង់​ប្រាក់​សកម្ម​​ចំនួន 87 លាន​នាក់​ហើយ !

គំនិត​ដែល​យក ​​album ចម្រៀង​មក​ពុះ​លក់ ដែល​អ្នក​អនុញ្ញាត​ឲ្យ​អ្នក​ស្ដាប់​ អាច​ស្ដាប់​​សាកល្បង​​មួយ​ឃ្លា និង​មាន​សិទ្ធិ​ទិញ​តែ​បទ​ណា​ដែល​គេ​ចង់​ទិញ​ប៉ុណ្ណោះ មិន​បាច់​ទិញ​ទាំង​​វ៉ុលៗ​នោះ​ទេ នេះ​គឺ​កើត​ឡើង​ដោយ​ក្រុមហ៊ុន Apple ហើយ​គំនិត​នេះ​ក៏​មាន​ការ​ជំទាស់​ខ្លាំង​ណាស់​ដែរ​កាល​វា​មិន​ទាន់​ដឹង​ថា វា​អាច​ធ្វើ​ឲ្យ​សម័យ​តន្ត្រី​រីក​ចម្រើន​ខ្លាំង​បែប​នេះ​សោះ ។ ហើយ​សេវាកម្ម​ផ្សេងៗ​ក៏​បាន​ចាប់​កំណើត​ឡើង​តាម​ក្រោយ​ផង​ដែរ ។ សម្រាប់​អ្នក​និយម​ប្រើ​ផលិតផល​Apple គឺ​ប្រាកដ​ជា​ប្រើ​សេវាកម្ម​តន្ត្រី Apple តែ​សម្រាប់​អ្នក​ចង់​ជួល​តន្ត្រី​ដែល​មាន​តម្លៃ​សមរម្យ​ និង​មាន​បទ​ចម្រៀង​ច្រើន​គឺ​ឥឡូវ​នេះ​ប្រាកដ​ជា​ស្គាល់ Spotify ដែល​នាំ​មុខ​គេ​ក្នុង​ពិភពលោក ។

ហើយ​របាយ​ការណ៍​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា Spotify​  កំពុង​មាន​អតិថិជន​ប្រើប្រាស់​បង់​ប្រាក់​ចំនួន 87 លាន​គណនី ដែល​ចំនួន​នេះ​បាន​កើន​ឡើង​ពី 83 លាន​នាក់​នៅ​ត្រី​មាស​មុន​នេះ ហើយ​បន្ត​នាំ​មុខ​សេវាកម្ម Apple Music ដែល​ជា​គូប្រជែង​ដែល​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន 43.5 លាន​គណនី ដែល​ទិន្នន័យ​នេះ​មិន​ផ្លូវការ​ចេញ​ពី Apple នោះ​ទេ៕

សម្រាប់​អ្នក​នៅ​កម្ពុជា គឺ​មិន​ទាន់​អាច​ប្រើប្រាស់​សេវាកម្ម​នេះ​បាន​ទេ ដែល​វា​ដាក់​ថា
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក