Nov 13, 2018

ខ្លាំងអីតែ Snapdragon! ឥឡូវនេះ Intel បង្ហាញ XMM 8160 ជាម៉ូឌឹម 5G ដំបូងគេរបស់ខ្លួន

 ពេលនេះ​ក្រុមហ៊ុន Intel បាន​បង្ហាញ​ម៉ូឌឹម XMM 8160 ដែល​ជា​ម៉ូឌឹម 5G ដំបូង​របស់​ខ្លួន។ វា​ជា​ម៉ូដឹម Multimode ដូច្នេះ​វា​គាំទ្រ​បច្ចេកវិជ្ជា mmWave ចុង​ក្រោយ​ក៏​ដូច​ជា​ស្តង់​ដារ​ចាស់​ជាង​មុន​ទាំង​អស់​រហូត​ដល់ 2G ។ ក្រុមហ៊ុន Intel បាន​អះអាង​ថា​ដោយ​ការ​ភ្ជាប់​បណ្តេញ​ទាំង​អស់​នៅ​ក្នុង​បន្ទះ​ឈីប​តែ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ Motherboard របស់​ទូរស័ព្ទ កុំព្យូទ័រ ព្រមទាំង Hotspots ដំណើរ​ការ​បាន​យ៉ាង​ទូលំ​ទូលាយ​។ម៉ូឌឹម​ថ្មីនេះ​នឹង​ផ្តល់​ល្បឿន​អ៊ិនធ័រណេត​លឿន​បំផុត​រហូតដល់ 6 Gbps ដែល​​លឿន​ជាង​ម៉ូឌឹម LTE ចុង​ក្រោយ​របស់ Intel បី​ដង។ វា​មាន​កម្រិត​បញ្ជូន​រលក​សញ្ញា​ខ្ពស់​របស់ mmWave ក៏ដូចជា 5G NR ពី 600MHz ទៅ 6GHz (ទាំង FDD និង TDD flavors)។
 ម៉ូឌឹម​នេះ​ក៏​គាំទ្រ EN-DC ផង​ដែរ​ ដែល​ជា​វិធី​​សម្រាប់​​ម៉ូដឹម​តភ្ជាប់​ជាមួយ​បណ្តេញ 4G និង 5G ក្នុង​ពេល​ដំណាល​គ្នា។ ការ​តភ្ជាប់​បណ្តេញ​​ត្រូវ​បាន​គ្រប់​គ្រង​តាមរយៈបណ្តាញ 4G ដែល 5G លោត​សម្រាប់​ការ​ផ្ទេរ​ទិន្នន័យ​យ៉ាង​ឆាប់​រហ័ស​នៅ​ពេល​ដែល​អ្នក​ត្រូវការ។ ​ការ​បង្ហាញ​ខ្លួន​របស់​ XMM 8160 ត្រូវ​បាន​​គេ​សន្និដ្ឋាន​ថា​នឹង​ប្រព្រឹត្តទៅ នៅ​រយៈពេល 6 ខែ​ខាង​មុខ​ដែល​អាច​នៅ​ពាក់​កណ្តាល​ឆ្នាំ ​២០១៩ ហើយ​នឹង​ប្រកាស​ជា ផ្លូវការ​នៅ​ឆ្នាំ​២០២០។

_________________
ប្រភព៖GSMARENA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក