Nov 15, 2018

ព័ត៌មាន​បន្ថែម​អំពី​បន្ទះឈីប​ប្រហារ​នាគ Snapdragon 8150 ដែល​នឹង​បំពាក់​លើ​ថេប្លេត surfaces និង Meizu 16S

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចិន​មួយ បាន​ផ្ដល់​ព័ត៌មាន​គួរ​​ឲ្យ​ចាប់អារម្មណ៍​មួយ​ចំនួន​ទាក់ទង​នឹង​ទូរស័ព្ទ Meizu 16 ដែល​នឹង​ចេញ​ជំនាន់​ថ្មី​មួយ​ទៀត​គឺ Meizu 16S ។ ហើយ​តាម​ការ​រំពឹង​ទុក​ទូរស័ព្ទ​នេះ​អាច​នឹង​ប្រើប្រាស់​​បន្ទះឈីប Snapdragon 8150 ដែល​ស្ថាបនា​លើ​ទំហំ 7nm ដែល​ជា​ទំហំ​តូច និង​សន្សំសំចៃ​ថាមពល​ជាង​គេ​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

យោង​តាម​អត្ថបទ​នេះ បន្ទះឈីប​និង​ប្រើប្រាស់ CPU ARM ជំនាន់​ថ្មី 4 x Cortex-A76 និង 4 x Cortex-A55 ។ ហើយ​សម្រាប់​ទំហំ​បន្ទះឈីប​នេះ​វា​នឹង​មាន​រូបរាង 12.4 x 12.4mm ដែល​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ខែ​ធ្នូ នា​ពេល​ខាង​មុខ​នេះ ។

សូម​រំលឹក​ដែរ​ថា​សម្រាប់​លោកអ្នក​ដែល​ចង់​ទិញ​ទូរស័ព្ទ​យក​មក​លេង​ហ្គេម​សូម​ជ្រើសរើស​យក​បន្ទះឈីប Snapdragon ម៉ូដែល​ចាប់​ពី​លេខ 6xx ឡើង ។ សម្រាប់​ព័ត៌មាន​អំពី​បន្ទះឈីប​ថ្មីៗ ក្រុម​ការងារ​ KHGadgets និង​បន្ត​ចុះ​ផ្សាយ​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក