Nov 2, 2018

សមត្ថភាពរបស់ Snapdragon 8150 ត្រូវបានបង្ហាញជាលើកដំបូងនៅលើ Geekbench


ដូច​ដែល​អ្នក​ដឹង​ហើយ​ថា ឈីប​ប្រ​ភេទ Snapdragon ជា​ឈីប​ដែល​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ដែល​​ភាគ​ច្រើន​ត្រូវ​បាន​គេ​យក​មក​ប្រើ​លើ​ស្មាតហ្វូន Android។ ហើយ​រហូត​មកដល់​ពេលនេះ ឈីប​កំពូល​របស់​ Snapdragon គឺ Snapdragon 845 ដែល​កំពុង​ប្រើ​នៅ​លើ​ទូរស័ព្ទ​កំពូល​មួយ​ចំនួន​ ក៏ដូចជា Gaming Phone ផង​ដែរ។ តែ​វា​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយ​ថ្មីៗនេះ Snapdragon បាន​បញ្ចេញ​នូវ​ឈីប​ជំនាន់​ចុង​ក្រោយ​ដ៏​ស្ងាត់​ៗ ដែល​មាន​បំពាក់​មក​ជា​មួយ​នឹង ថេប្លេត​បត់​អេក្រង់​ដំបូង​គេ​លើ​លោក FlexPai ដែល​កំពុង​តែ​កក្រើក​លើ​បណ្តាញ​សង្គម។ ឈីប​ថ្មីនេះ​ដំណើរការ​លើ​មូលដ្ឋាន Kryo Cores ផ្នែក​គឺ 2+2+2 ដែល​ខុស​ពី​ជំនាន់​មុន 4+4 ហើយ​ខាង​ក្រោម​នេះ​ជា​លទ្ធផល​ដែល​គេ​ទទួល​បាន​ពី​ការ​តេស្តវា លើ Geekbench តាមរយៈ​FlexPai


តាមរយៈ​ការ​បង្ហាញ​នេះ​យើង​អាច​ឃើញ​ថា​វា​នៅ​មិនទាន់​អាច​ប្រកួត​ប្រជែង​ឈ្នះ Kirin ជំានាន់​ចុងក្រោយ​របស់​ Huawei នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​អាច​ផ្តួល​ឈីប A12 របស់ Apple នៅ​ឡើយ​ដែរ តែ​​វា​គ្រាន់​បើជាង Snapdragon 845 ឆ្ងាយ។


_________________
ប្រភពៈ GSMARENA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក