Nov 26, 2018

ព័ត៌មាន​​លក្ខណៈ​សម្បត្តិ​នៃ​បន្ទះឈីប Snapdragon 8150 សម្រាប់​ឆ្នាំ​ 2019 នេះ

សព្វថ្ងៃ​នេះ​បើ​និយាយ​ពី​បន្ទះឈីប ក្រុមហ៊ុន​ទូរស័ព្ទ​នីមួយៗ​គេ​បាន​ចេះ​ផលិត​បន្ទះឈីប​ឲ្យ​ខ្លួន​ឯង​អស់​ហើយ ដែល​មាន​ដូចជា Kirin របស់ Huawei , Exynos របស់ Samsung ជាដើម តែ​ក្រុមហ៊ុន​ទាំងនោះ​នៅ​តែ​ត្រូវ​ការ​បន្ទះឈីប​ប្រហារ​នាគ Snapdragon ដដែល ។ ពី​ព្រោះ​បន្ទះឈីប​នេះ​មាន​តាំង​ពី​ស៊េរី​ទាប​រហូត​ដល់​ស៊េរី​កំពូល ដែល​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ភាគ​ច្រើន​ជ្រើសរើស​យក​ទៅ​បំពាក់​ក្នុង​ទូរស័ព្ទ​របស់​ពួក​គេ ។

បើ​យើង​ប្រៀបធៀប​បន្ទះឈីប យើង​នឹង​ឃើញ​ថា Snapdragon គឺ​មាន​ល្បឿន និង​ការ​ដំណើរការ​រលូន​ជាង​បន្ទះឈីប​ផ្សេងៗ ហេតុ​ដូច្នេះ​ហើយ​រាល់​ផលិតផល​ដែល​ចង់​យក​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក​ភាគ​ច្រើន​ត្រូវ​បាន​បង្កើត​ស៊េរី ឬ​ប្ដូរ​មក​ប្រើ​បន្ទះឈីប Snapdragon វិញ​ដើម្បី​អាច​ចូល​ទីផ្សារ​របស់​អាមេរិក​ចុះ ។
ឥឡូវ​នេះ​ព័ត៌មាន​អំពី​បន្ទះឈីប Snapdragon 8150 សម្រាប់​ប្រើ​លើ​ពពួក​ថេប្លេត និង​ទូរស័ព្ទ​កំពូល​ បាន​ចេញ​​ល្បឿន​​ core នីមួយ​ឲ្យ​យើង​ដឹង​កាន់​តែ​ច្បាស់​ដែល​មាន​ដូចជា ៖
  • 1 core x ល្បឿន 2.84 GHz
  • 3 core x ល្បឿន 2.41 GHz
  • 4 core x ល្បឿន 1.78 GHz

ជា​ទូទៅ CPU របស់​ទូរស័ព្ទ​រចនា​ឡើង​ខុស​ពី​កុំព្យូទ័រ​ដោយ ​core នីមួយៗ មាន​ល្បឿន​មិន​ដូច​គ្នា​ទេ វា​ខុស​ពី​ CPU របស់ intel ដែល​ប្រើ​លើ​កុំព្យូទ័រ​ដែល​មាន​ល្បឿន core ស្មើៗ​គ្នា​ឧទាហរណ៍ Intel CPU ល្បឿន 2.8 GHz នោះ​គឺ​មាន 2.8 GHz ទាំង​អស់ ។

ដោយសារ​ទូរស័ព្ទ​ត្រូវ​ប្រើប្រាស់​ថាមពល​ថ្ម​តូច​ដូច្នេះ នៅ​ពេល​វា​ដំណើរការ​កម្មវិធី​តូចៗ វា​ត្រូវ​ប្ដូរ​មក​ប្រើ​CPU ដែល​មាន​core តូច​ដើម្បី​ឲ្យ​ស៊ី​ថ្ម​តិច ហើយ​បើ​មាន​ការ​ដំណើរការ​លេង​ហ្គេម​ធំៗ គឺ​ត្រូវ​ប្រើប្រាស់​CPU ដែល​មាន​ល្បឿន​លឿន​ជាង​គេ និង​បូក​ជាមួយ​CPU ដទៃ​ទៀត​ដែល​មាន​ក្នុង​បន្ទះឈីប ។

សព្វ​ថ្ងៃ​នេះ Snapdragon មិន​ទាន់​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​លើ​កុំព្យូទ័រ​ឲ្យ​បាន​ទូលំទូលាយ​នៅ​ឡើយ​ទេ ក៏​ព្រោះ​ដោយសារ​ល្បឿន​របស់​វា​នៅ​យឺត​សម្រាប់​កុំព្យូទ័រ ។ ហើយ​ប្រហែល 5 ឆ្នាំ​ទៀត​ទើប​អាច​មាន Snapdragon ដែរ​មាន​ល្បឿន​ប្រហាក់ប្រហែល CPU corei7 តែ​ទម្រាំ​ដល់​ពេល​នោះ CPU Core i7 មិន​ដឹង​ជា​មាន​ល្បឿន​លឿន​ប៉ុណ្ណា​នោះ​ទេ ។ ហើយ​អនាគត​របស់ CPU corei7 កាន់តែ​មាន​ទំហំ​តូច​ទៅៗ ស៊ី​ភ្លើង​តិច​ទៅៗ អាច​នឹង​វាយ​លុក​ទៅ​ផ្សារ​ទូរស័ព្ទ​ក៏​អាច​ថា​បាន​ដែរ ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក