Nov 16, 2018

Sharp Aquos R2 compact ​អេក្រង់​ 5.2 អ៊ីញ ល្បឿន 120 Hz ​ ​កាមេរ៉ា​ 22 មេហ្គាភីកសែល អម​ដោយ RAM 4GB

Sharp Corporation (ជប៉ុន) គឺជា​សាជីវកម្ម​ពហុជាតិ​របស់​ជប៉ុន​ដែល​រចនា និង​ផលិត​ផលិតផល​អេឡិចត្រូនិក​ ដែល​មាន​ទីស្នាក់ការ​នៅ Sakai-ku, Sakai ។ ចាប់តាំងពី​ឆ្នាំ 2016 វា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន Foxconn Group ដែល​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ ។  ក្រុមហ៊ុន Sharp មាន​បុគ្គលិក​ជាង 50,000 នាក់​នៅ​ទូទាំង​ពិភពលោក ។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា ឆ្នាំ 1912 នៅ​ទីក្រុង​តូក្យូ។

សម្រាប់​ផ្នែក​ផលិត​អេក្រង់  Sharp ក៏​ជា​ក្រុមហ៊ុន​សំខាន់​មួយ​ផង​ដែរ​ ដែល​ជំនាញ និង​ជា​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា​អេក្រង់​ស៊េរី​ថ្មី និង​ជា​ដៃ​គូ​សំខាន់​នៃ​ក្រុមហ៊ុន Apple ។ ក្រុមហ៊ុន​នវ​ក៏​មាន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ជា​ច្រើន​ស៊េរី​ផង​ដែរ​ដែល​មក​ដល់​ចុង​ឆ្នាំ​នេះ Sharp បាន​ចេញ​មួយ​ម៉ូដែល​ទៀត​ហើយ​គឺ Sharp Aquos R2 compact ដែល​មាន​អេក្រង់​ 5.2 អ៊ីញ លាត​មាន​ឆក​ជា​អុច​មូល​តូច​ខាង​លើ និង​ឆក​មួយ​ទៀត​នៅ​ផ្នែក​ខាង​ក្រោម​ដែល​ជា​កន្លែង​ស្កេន​ខ្ចៅ​ដៃ។  ជាមួយ​កាមេរ៉ា​ខាង​ក្រោយ​មួយ​គ្រាប់ 22 មេហ្គាភីកសែល អម​ដោយ RAM 4GB ។

៙ លក្ខណៈ​របស់  Sharp Aquos R2 compact ៖

  • ទំហំ 131 x 64 x 9.3 mm
  • ទម្ងន់ 135 g
  • តួ​ខ្លួន ខាង​មុខ​កញ្ចក ស៊ុម​ជា​អាលុយមីញ៉ូម ខ្នង​ខាង​ក្រោយ​ជា​ជ័រ​ស្វិត
  • ស៊ីម​កាត Nano-SIM
  • អាវក្រោះ​ការពារ​ទឹក IP68 ដែល​អាច​ដាក់​ចូល​ទឹក​ជម្រៅ 1.5ម៉ែត្រ រយៈពេល 30 នាទី
  • អេក្រង់​ប្រភេទ IGZO IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • អេក្រង់​ទំហំ 5.2 អ៊ីញ (លាត​សន្ធឹង​ប្រហែល ~80.5% នៃ​តួ​ខ្លួន)
  • Resolution 1080 x 2280 ភីកសែល សមាមាត្រ 19:9 ratio (កំហាប់​ភាព​ច្បាស់ ~485 ppi)
  • កញ្ចក់​ការពារ​ដោយ Corning Gorilla Glass 3
  • ល្បឿន​អេក្រង់ 120 Hz មាន HDR និង DCI-P3
  • ដំណើរការ​ដោយ Android 9.0 (Pie)
  • បន្ទះឈីប Snapdragon 845 (10 nm)
  • CPU ខួរក្បាល៨ (4x2.6 GHz & 4x1.7 GHz)
  • GPU Adreno 630
  • RAM 4GB
  • ទំហំ​ផ្ទុក​ឯកសារ 64GB (អាច​បន្ថែម​កាត​មេម៉ូរី 512 GB)
  • កាមេរ៉ា​ខាង​ក្រោយ 22.6 មេហ្គាភីកសែល (ថត​វីដេអូ​បាន 2160p@30fps, 1080p@30fps (gyro-EIS))
  • កាមេរ៉ា​ខាង​មុខ 8 មេហ្គាភីកសែល (ថត​វីដេអូ​បាន 1080p@30fps)
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0, Type-C 1.0 (សាក​ថ្ម​បាន​លឿន​ដោយ PowerDelivery 2.0)
  • ថាមពល​ថ្ម 2500 mAh
  • ពណ៌ បៃតង ស ខ្មៅ
  • តម្លៃ​មិន​ទាន់​ដឹង !!!



ដោយសារ​តែ​ Sharp មាន​រោងចក្រ​ផលិត​អេក្រង់​ដោយ​ខ្លួន​ឯង​បែប​នេះ ទើប​ម៉ូដែល Sharp Aquos R2 compact បំពាក់​ដោយ​អេក្រង់​ដែល​មាន​ល្បឿន 120 Hz ដែល​ល្បឿន​នេះ​សម្រាប់​ពពួក​ទូរស័ព្ទ​លេង​ហ្គេម​ថ្លៃ​ទើប​មាន ។ ចំណុច​មិន​ល្អ​សម្រាប់​ទូរស័ព្ទ​នេះ​គឺ​អេក្រង់​តូច និង​ថ្ម​តូច ដែល​ជា​ហេតុ​មិន​ធានា​ដល់​ការ​ប្រើប្រាស់​ បាន​មួយ​ថ្ងៃ​ដល់​ល្ងាច​នោះ​ទេ ៕


________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក