Nov 17, 2018

ប៉ាតង់​ថ្មី​បង្ហាញ​ថា​ Samsung នឹង​បើ​អេក្រង់​លាត តែ​មាន​ចោះ​រន្ធ​សម្រាប់​ដាក់​កាមេរ៉ា​ខាង​មុខ ទំនង​ម៉្យាងដែរ !

ថ្មី​នេះ​​មាន​រូបភាព​មួយ​ចំនួន​ដែល​បាន​បែក​ធ្លាយ ដែល​ជា​របស់​ការិយាល័យ​​កម្មសិទ្ធិ​បញ្ញា​របស់​ពិភពលោក ហៅ​កាត់​ថា WIPO បាន​បង្ហាញ​ពី​ការ​កែច្នៃ​អេក្រង់​របស់​ទូរស័ព្ទ Samsung ដែល​ប្រហែល​ជា​ទូរស័ព្ទ​ Galaxy S10 ដែល​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែ​កុម្ភៈ​៣​ខែ​ទៀត​តែ​ប៉ុណ្ណោះ ។
យោង​តាម​រូបភាព​នេះ​យើង​អាច​នឹង​ថា​បាន Samsung នឹង​ប្រើប្រាស់​អេក្រង់ AMOLED  Infinity-O (mole) ដែល​ត្រូវ​ការ​ចោះ​អេក្រង់​ដាក់​កាមេរ៉ា​នៅ​ជ្រុង​ខាង​ឆ្វេង​ផ្នែក​ខាង​លើ តែ​មិន​ជាប់​គែម​ទូរស័ព្ទ​ឡើយ ដែល​ម៉ូដ​នេះ មិន​ទាន់​មាន​អ្នក​ណា​ធ្វើ​បាន​នៅ​ឡើយ​ទេ ។ ភាគ​ច្រើន​គឺ​មាន​តែ​ការ​ខ្វៀល​អេក្រង់​បន្តិច​ដែល​បង្កើត​បាន​ជា​ម៉ូដ​តំណក់​ទឹក ដែល​ដាក់​កាមេរ៉ា​នៅ​ជាប់​គែម​អេក្រង់​ផ្នែក​ខាង​លើ ។

បើ​តាម​អ្នក​វិភាគ​បច្ចេកវិទ្យា​បរទេស​សម្រាប់​អេក្រង់  Infinity-O , Infinity-U និង Infinity-V នេះ​គឺ​សម្រាប់​ម៉ូដែល​ធម្មតាៗ ព្រោះ​​ Samsung អាច​មាន​បច្ចេកវិទ្យា​បង្កប់​កាមេរ៉ា​ក្រោម​អេក្រង់​តែ​ម្ដង​ មិន​ចាំបាច់​ចោះ​អេក្រង់​នោះ​ទេ តែ​តម្រុយ​នេះ យើង​មិន​មាន​សង្ឃឹម​ថា​អាច​នឹង​ចេញ​ទាន់​ឆ្នាំ​2019 ខាង​មុខ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ តែ​សម្រាប់​ឆ្នាំ​2019 Samsung ដឹង​តែ​មាន​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អក្រង់​ផ្ទាល់​ជាក់​ជា​មិន​ខាន  ៕



________
ប្រភព



Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក