Nov 13, 2018

ទូរស័ព្ទអេក្រង់បត់​របស់ Samsung អាចនឹងមកដល់នៅខែមីនា ២០១៩ ជាមួយតម្លៃខ្ទង់១៧៧០ ដុល្លា

ក្រុមហ៊ុន SAMSUNG បាន​បង្ហាញ​ទូរស័ព្ទ​ដែល​អាច​បត់​អេក្រង់​ទល់​មុខ​គ្នា​ដែល​ហៅ​ឈ្មោះ​ថា The Infinity Flex Display និង UI ។ គេ​ជឿ​ថា SAMSUNG នឹង​ប្រារព្ធ​ធ្វើ​ព្រឹត្តិការណ៍​បង្ហាញ​មួយ​ផ្សេង​ទៀត​នៅ MWC នៅ​ខែ​កុម្ភៈ​មុន​ពេល​ការ​បង្ហាញ​ចុង​ក្រោយ ​នៅ​ខែ​មីនា។
ទូរស័ព្ទ នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​គេ​កំណត់​​ថ្លៃ លក់​ក្នុង​តម្លៃ ១៧៧០ ដុល្លា ដែល​ស្មើនឹង​ប្រហែលជា 2 លាន​វ៉ុន​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​សំរាប់​ការ​លក់​ជា​លើក​ដំបូង។ ទោះ​យ៉ាងណា​ក៏ដោយ​លោក DJ Koh ប្រធាន​ក្រុមហ៊ុន Samsung ជឿ​ជាក់​ថា​ទូរស័ព្ទ ដែល​អាច​បត់​បែន​នេះ​នឹង​បញ្ចេញ​លក់​យ៉ាង​តិច​បំផុត​ក៏​មួយ​លាន​គ្រឿង​ក្នុង​លើក​ទីមួយ​ផង​ដែរ។
ទូរស័ព្ទ​ដែល​អាច​បត់​ចូល​គ្នា​​នេះ​ត្រូវ​បាន​សាង​សង់​ឡើង​ក្នុង​រចនា​បទ​អេក្រង់​ពីរ​ផ្សេងគ្នា គឺ​មួយ​​នៅ​ខាង​ក្នុង​ដែល​អាច​បត់​បែន​បាន​មាន​ទំហំ ៧.៣ អ៊ីញ និង មួយទៀត​ស្ថិតនៅ​លើ​សំបក​ខាងក្រៅ ដែល​មាន​ទំហំ ៤.៥៨ អ៊ីញ។ អ្វី​ដែល​អ្នក​គួរ​តែ​ដឹង​បន្ថែម​នោះ​គឺថា ទូរស័ព្ទ​ដែល​មាន​អេក្រង់​បត់បែន​បាន​នេះ​មិន​មែន​ជា​ទូរស័ព្ទ​ដែល​ប្រើ​ប្រាស់​​សេវា 5G ដំបូង​របស់ SAMSUNG នោះ​ទេ ដោយ SAMSUNG អាច​ផ្ដោត​គម្រោង​ 5G លើ Galaxy S10 វិញ។

__________________
ប្រភព៖ GSMARENA

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក