Nov 12, 2018

Samsung និយាយ​ថា​​ទូរស័ព្ទ​បត់​អេក្រង់​បាន​​ដំបូង​របស់​ខ្លួន​នឹង​ផលិត​យ៉ាងហោចក៏ ១​លាន​គ្រឿង​ដែរ​នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ

ក្រុមហ៊ុន Samsung បាន​ចេញ​នូវ​អេក្រង់ Infinity Flex (អេក្រង់​ដែល​អាច​បត់​ចុះ​ឡើង​បាន) របស់​ខ្លួន​កាលពី​សបា្តហ៍​មុន​ នៅ​ក្នុង​សន្និសីទ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ។ ក្នុង​អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​នេះ​លោក Justin Dennison អនុប្រធាន​ជាន់ខ្ពស់​នៃ​ទីផ្សារ​ទូរស័ព្ទ​ចល័ត ​បាន​និយាយ​ថា​ឧបករណ៍​ដែល​អាច​ចូល​ប្រើ​បាន​ដំបូង​គេ​ នឹង​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​បរិមាណ​ដ៏​ធំ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

ដូច​ដែល​បាន​រាយការណ៍​ដោយ​នាយក​ប្រតិបត្តិ​របស់​​ក្រុមហ៊ុន Samsung លោក​យ៉ុនហាប​បាន​ចង្អុល​បង្ហាញ​ថា​ក្នុង​អំឡុង​ពេល​សន្និសីទ​ក្រុមហ៊ុន​នឹង​ផលិត​យ៉ាង​ហោច​​ណាស់​ទូរស័ព្ទ​មួយ​លាន​គ្រឿង​ហើយ​ប្រសិនបើ​ការ​ឆ្លើយតប​ទីផ្សារ​មាន​លក្ខណៈ​ល្អ​នោះ ក្រុមហ៊ុន Samsung នឹង​ផលិត​បន្ថែម​ទៀត ។ ដូច្នេះ​ត្រឹម​ទូរស័ព្ទ​​១លាន​គ្រឿង​ គឺ​មិន​ពិបាក​លក់​ទេ​សម្រាប់​ប្រេន Samsung នោះ ។
សូម​រំលឹក​ផង​ដែរ​ថា​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន Royole បាន​បញ្ចេញ​លក់​ជា​ផ្លូវការ​រួច​ហើយ​ ដែល​ជា​ប្រភេទ​ទូរស័ព្ទ​អាច​បត់​អេក្រង់​បាន​ពី​ទំហំ 7.3 អ៊ីញ មក​ជា​ទូរស័ព្ទ​អេក្រង់​ជាង 4 អ៊ីញ​វិញ ដែល​អេក្រង់​នេះ​គេ​មិន​ទាន់​បញ្ជាក់​ថា​ជា​អេក្រង់​ដែល​ផលិត​ដោយ​ខ្លួន​ឯង ឬ​ទិញ​មក​ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​ណា​នោះ​ទេ ។  ដែល​តម្លៃ​របស់ Royole FlexPai គឺ​មាន​តម្លៃ $ 1,290, $ 1,435 និង $ 1,865 ហើយ​តម្លៃ​នេះ​អាច​នឹង​ប្រែប្រួល​សម្រាប់​ទីផ្សារ​កម្ពុជា ប្រសិន​បើ​មាន​លក់ តែ​មិន​ងាយ​នោះ​ទេ ។

សម្រាប់​ Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​ខ្លាំង​ខាង​ UX ដែរ​នោះ បាន​សហករណ៍​ជាមួយ Google ក្នុង​ការ​បង្កើត​របៀប​ចុច​បញ្ជា​ថ្មី​មួយ​សម្រាប់​ទូរស័ព្ទ​ប្រភេទ​បត់​អេក្រង់​បាន​ ។ ចំណុច​ផ្ដោត​របស់ Samsung គឺ​ចង់​បង្កើត​ទូរស័ព្ទ​បត់​អេក្រង់​បាន​ឲ្យ​មាន​ទម្ងន់​សម្រាល និង​មាន​ថ្ម​អាច​ប្រើ​បាន​យូរ​ដូចជា​ទូរស័ព្ទ​ទូទៅ​ដែរ ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក