Nov 8, 2018

ស្មាតហ្វូន​ក្រុមហ៊ុន Samsung នឹង Update ឡើង​ទៅ Android Pie ក្នុង​ខែ​មករា​ សម្រាប់​ទូរស័ព្ទ Galaxy Note9, S9 និង S9 +

ជាទូទៅ​ក្រុមហ៊ុន Samsung តែងតែ​ធ្វើ​ការ​ Update ទូរស័ព្ទ​របស់​ខ្លួន​យូរ​ជាង​គេ ខណ់​ដែល​តម្លៃ​ទូរស័ព្ទ​របស់​ខ្លួន​មាន​តម្លៃ​ខ្ពស់​ជាង​គេ​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ Android ក៏​ដោយ​ចុះ ។ នៅ​ក្នុង​សន្និសីទ​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ក្រុមហ៊ុន Samsung មិន​បំភ្លេច​អំពី​ការ​បន្ទាន់​សម័យ​ទូរស័ព្ទ​ដែល​បាន​ចេញ​លក់​កន្លង​មក​ហើយ​នោះ​ទេ ពួក​គេ​បាន​អះអាង​ថា និង​បញ្ចេញ​កំណែ​បន្ទាន់​សម័យ​ឲ្យ​ទូរស័ព្ទ Galaxy Note9, S9 និង S9 + អាច​ឡើង​ទៅ​ជំនាន់​ទី​៩​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Android ។

ទាល់​តែ​ដាច់​ឆ្នាំ​ទើប​ទទួល​បាន Android Pie  សម្រាប់​ម៉ូដែល Galaxy Note9, S9 និង S9 + ហើយ​សម្រាប់​ម៉ូដែល​ផ្សេងៗ​ទៀត គឺ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ ។ អ្វី​ដែល​អ្នក​នឹង​ទទួល​បាន​ក្នុង​កំណែ​នា​ពេល​ខាង​មុខ​នោះ​គឺ One UI ដែល​ជា​រូបរាង​ថ្មី​មួយ​ដែល​សហការ​បង្កើត​ឡើង​ដោយ Samsung និង Google ហើយ​វា​នឹង​ផ្ដល់​បទពិសោធន៍​ថ្មី​របស់​ទូរស័ព្ទ​ចាស់​របស់​លោក​អ្នក៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក