Nov 7, 2018

Samsung នឹង​បើក​បង្ហាញ​រូបភាព​ទូរស័ព្ទ​បត់​អេក្រង់ និង​លក្ខណៈ​ផ្ទៃ​ចុច​បញ្ជា UI ​ក្នុង​សប្ដាហ៍​នេះ

បន្ទាប់​ពី​ទូរស័ព្ទ​បត់​អេក្រង់​ឈ្មោះ FlexPai បាន​ចេញ​ដាក់​បង្ហាញ​ជា​ផ្លូវការ​រួច​មក ឱកាស​ថា​បាន​ឈ្មោះ​ជា​ទូរស័ព្ទ​បត់​អេក្រង់​ដំបូង​លើក​លោក​របស់ Samsung ត្រូវ​របូត​បាត់​ហើយ ដូច្នេះ​នៅ​ពេល​នេះ Samsung មាន​ឱកាស​មួយ​ទៀត​តែ​ប៉ុណ្ណោះ គឺ​ការ​​ធ្វើ​ទូរស័ព្ទ​បត់​អេក្រង់​ដែល​មាន​រូបរាង​ស្អាត​ល្អ​ជាង​គេ​តែ​ប៉ុណ្ណោះ ។
Samsung នឹង​បើក​សន្និសីទ​អភិវឌ្ឍន៍​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ស្អែក​នេះ ដែល​វា​សង្ឃឹម​ថា​នឹង​ទទួល​បាន​មតិ​យោបល់​ពី​អ្នក​អភិវឌ្ឍន៍​អំពី របៀប និង​មធ្យោបាយ​បែប​ណា ដើម្បី​បង្កើត និង​ប្រើប្រាស់​កម្មវិធី​សម្រាប់​ទូរស័ព្ទ​ប្រភេទ​បត់​អេក្រង់​នោះ ។

អនុប្រធាន​ផ្នែក​ទំនាក់​ទំនង​ចល័ត​ របស់​ក្រុមហ៊ុន បាន​បញ្ជាក់​ថា​ ចំណុច​ប្រទាក់​អ្នក​ប្រើ (UI) នឹង​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​អ្នក​អភិវឌ្ឍន៍ Samsung Developer Conference (SDC) ។ ហើយ​គំរូ​នៃ​របៀប​ប្រើ​នឹង​ត្រូវ​ខាង​ Samsung លើក​យក​មក​បង្ហាញ​ត្រួស​ផង​ដែរ ដើម្បី​ជា​ការ​ដឹក​មុខ​ដល់​អ្នក​ដែល​ចង់​បង្កើត​កម្មវិធី​សម្រាប់​ទូរស័ព្ទ​អេក្រង់​បត់ ។ ដូច្នេះ​យើង​នឹង​បាន​ឃើញ​ពី​របៀប​ប្រើប្រាស់​ខ្លះៗ​នៃ​ទូរស័ព្ទ​អេក្រង់​បត់​ជា​លើក​ដំបូង​របស់ Samsung ។

មន្ត្រី​របស់ Samsung បាន​និយាយ​ថា ចំណាប់​អារម្មណ៍​នៅ​ពេល​នេះ គឺ​ខាង​ក្រុមហ៊ុន​មិន​ចង់​បិទ​មិន​ឲ្យ​អ្នក​ណា​ដឹង​សោះ​នោះ​ទេ ពួក​គេ​ចង់​ឲ្យ​អ្នក​ប្រើ និង​អ្នក​អភិវឌ្ឍន៍​ផ្ដល់​មតិ​យោបល់​ជុំវិញ​គំរូ​ទូរស័ព្ទ និង UI បែប​ថ្មី​នេះ ដើម្បី​ដឹង​ពី​ទម្លាប់​របស់​អ្នក​ប្រើ មុន​គេ​ទូរស័ព្ទ​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ ។

មិន​ត្រឹមតែ​ទូរស័ព្ទ​បត់​អេក្រង់​ដែល​នឹង​ទទួល​បាន UI ថ្មី ទូរស័ព្ទ​ធម្មតា​របស់​ Samsung កន្លង​មក​អាច​នឹង​ទទួល​បាន​រូបរាង UI ស្រដៀង​នឹង​ទូរស័ព្ទ​បត់​អេក្រង់​ផង​ដែរ ។ ហើយ​នាឡិកា​ដែល​មាន​អេក្រង់​កោង​ខ្លាំង​អាច​នឹង​ចេញ​ក្នុង​ឆ្នាំ​ក្រោយ​នេះ ដែល​ជា​ឆ្នាំ​ឧបករណ៍​បត់​អេក្រង់​បាន ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក