Nov 15, 2018

ស៊ាំ​ចិត្ត​ជាមួយ​នឹង​រូបរាង Samsung កាល​លើក​មុន​រាង​ងងឹតៗ​មើល​មិន​ច្បាស់ ឥឡូវ​នេះ​​មក​មើល​គំរូ rendered បែប 3D Galaxy F ដែល​មាន​អេក្រង់​បត់​​នេះ​វិញ​ម្ដង

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ​គំរូ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​បត់​បាន​របស់​ខ្លួន តែ​ក្នុង​កម្មវិធី​នោះ​រូបរាង​ទូរស័ព្ទ​ត្រូវ​បាន​លាក់​លាម និង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នោះ​ទេ ដែល​យើង​បាន​ត្រឹម​ឃើញ​អេក្រង់​បត់​របស់​វា​តែ​ប៉ុណ្ណោះ ។ ដោយសារ​តែ​ទូរស័ព្ទ​ស្ថិត​ក្នុង​ជា​ទូរស័ព្ទ​គំរូ​នោះ រូបរាង​របស់​វា​មិន​បាន​ត្រូវ​គេ​បង្ហាញ​នោះ​ទេ តែ​វា​បាន​ធ្វើ​ឲ្យ​យើង​រំភើប​ដោយសារ​តែ​វា​អាច​ដំណើរការ​បាន មិន​មែន​ជា​របស់​បោក​ប្រាស់​នោះ​ទេ ។
ហើយ​ថ្ងៃ​បន្ទាប់​មក​ Samsung ក៏​បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​ប៉ាតង់​របស់​ខ្លួន ស្ដី​អំពី​ទូរស័ព្ទ​អេក្រង់​បត់​បន្ត​ទៀត ដែល​គំរូ​នោះ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​ពាសពេញ​អ៊ីនធឺណិត ។ ក្នុង​គំរូ​នោះ​ក្រុមហ៊ុន Samsung បាន​បញ្ចេញ​នូវ​ទូរស័ព្ទ​ដែល​មាន​អេក្រង់​បត់​៣​ផ្នត់​ឯណោះ ដែល​មាន​ន័យ​ថា អនាគត​របស់​ផលិតផល​នេះ គឺ​អាច​មាន​អេក្រង់​ធំ​ជាង 10 អ៊ីញ​ដែល​អាច​បត់​ដាក់​ក្នុង​ហោប៉ៅ​បាន​វិញ នេះ​ពិត​ជា​បច្ចេកវិទ្យា​ដែល​មនុស្ស​ជាតិ​ទន្ទឹង​រង់ចាំ​ពិតៗមែន ។
ចូល​មក​ដល់​សាច់​រឿង​យើង​វិញ ឥឡូវ​យើង​មាន​គំរូ​ទូរស័ព្ទ​ដែល​ត្រូវ​បាន​គូស​ក្នុង​កុំព្យូទ័រ​ជា​ថ្មី ដែល​យក​លំនាំ​តាម​ទូរស័ព្ទ​ដែល​ត្រូវ​បាន​លើ​បង្ហាញ​កាល​ក្នុង​កម្មវិធី​លើក​មុន ។ នៅ​ក្នុង​រូបរាង​​ជាង​ទូរស័ព្ទ​បត់​អេក្រង់​បាន​នោះ ទូរស័ព្ទ​ដែល​គេ​ហៅថា Galaxy F ដែល​យក​ឈ្មោះ​ពី​ពាក្យ​ថា foldable (បត់​បាន) នឹង​ផ្ដល់​ជូន​អ្នក​នូវ​អេក្រង់​តូច​ទំហំ 4.6 អ៊ីញ 480 x 1,960 ភីកសែល តែ​បើ​យើង​ធ្វើការ​លា​អេក្រង់​របស់​ទូរស័ព្ទ​នេះ​ចេញ​មក 1,536 x 2,152 ភីកសែល ដែល​ទំហំ​នេះ​គឺ​ស្មើ​នឹង​ថេប្លេត​មួយ​ទៅ​ហើយ វា​ពិត​ជា​ម្ដង​ឲ្យ​អ្នក​ប្រើ​នូវ​អេក្រង់​ធំ​ដែល​អាច​បត់​ដាក់​ក្នុង​ហោប៉ៅ​បាន​មែន ។

សូម​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន Samsung នឹង​ធ្វើការ​ដាក់​បង្ហាញ​ទូរស័ព្ទ​ថ្មី​របស់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ MWC នៅ​ក្នុង​ខែ​កុម្ភៈ​ 2018 មុន​ពេល​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ខែ​មីនា ។ តម្លៃ​ដែល​យើង​នឹង​រំពឹង​ទុក​នោះ​គឺ​ប្រហែល 1770 ដុល្លារ ។ ក្រុមហ៊ុន Samsung មិន​ទាន់​បាន​បញ្ជាក់​ថា​ផ្លូវការ​នៅ​ឡើយ​ទេ ​ថា​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​មុនៗ​​នេះ អាច​លក់​បាន​ដល់​ចំនួន​ប៉ុន្មាន​ទេ តែ​ក្រុមហ៊ុន​នឹង​ផលិត​វា​យ៉ាង​តិច​ក៏ ១លាន​គ្រឿង​ដែរ ហើយ​បើ​ទទួល​បាន​លក់​ជោគជ័យ​ក្រុមហ៊ុន​នឹង​ផលិត​បន្ថែម​ទៀត ៕



_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក