Nov 6, 2018

ក្រុមហ៊ុន Samsung ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ធ្វើការ​នៅ​លើ NPU dual-core សម្រាប់​បន្ទះ​ឈីប Exynos 7nm ដែល​នឹង​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ

ដូច​អ្នក​ទាំងអស់​គ្នា​ដឹង​មក​ហើយ​ បន្ទះឈីប​ដែល​ផ្ទុក​ទៅ​ដោយ ​CPU GPU មក​ដល់​ក្នុង​ចុង​ឆ្នាំ​ 2018 នេះ​បាន​ឈាន​ដល់​ស្ថាបត្យកម្ម  7nm (ណាណូម៉ែត្រ) ដែល​មាន​ទំហំ​តូច​ជាង​​ក្រចក​ដៃ និង​មាន​ល្បឿន​លឿន ស៊ី​ថាមពល​តិច ហើយ​ក៏​ឃើញ​មាន​លើ Kirin 980 ដែល​ជា​បន្ទះឈីប​របស់ Huawei និង A12 Bionic ដែល​មាន​លើ iPhone XS រួច​មក​ហើយ ។ ចម្លែក​អី​តែ Samsung ដែល​កាល​ពី​ឆ្នាំ​ទៅ​មាន​បន្ទះឈីប​បាន​មុខគេ តែ​ឥឡូវ​មិន​ទាន់​ឃើញ​មាន​បន្ទះឈីប 7nm ប្រើ​នៅ​ឡើយ​ទេ ។

ឥឡូវ​នេះ​យើង​ទើប​ទទួល​បាន​ព័ត៌មាន​មួយ​ដែល​បង្ហាញ​ថា ក្រុមហ៊ុន Samsung កំពុង​ធ្វើការ​លើ​បន្ទះឈីប Exynos 7nm ដែល​​មាន NPU dual-core ជា​បន្ទះឈីប​ AI (បញ្ញា​សិប្បនិមិត្ត)  ភ្លោះ​ឯណោះ ។ ដែល​វា​មាន​ស្នូល​បញ្ញា​សិប្បនិមិត្ត​២ ដែល​នឹង​ធ្វើ​ឲ្យ​ការ​គិត​របស់​គ្រឿង​រឹង​កាន់​តែ​ឆ្លាត និង​រហ័ស​ជាង​មុន​ឆ្ងាយ ។
សាកលវិទ្យាល័យ Leakster Ice Universe បាន​អះអាង​ថា NPU ដែល​ Samsung បង្កើត​ឲ្យ​មាន
dual-core នៅ​ពេល​នេះ​គឺ​សម្រាប់​ប្រើ​ជាមួយ​កាមេរ៉ា លើ​ម៉ូដែល​ Galaxy S10 ។ ការ​សម្គាល់​វត្ថុ និង​សម្គាល់​សំឡេង គឺ​ជា​អ្វី​ដែល NPU dual-core ត្រូវ​ដំណើរការ ដូច្នេះ​សម្រាប់​ជំនាន់ Galaxy S10 គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មុខងារ​វៃឆ្លាត​ជា​ច្រើន ដែល​យើង​នឹក​មិន​ដល់ ។

សូម​បញ្ជាក់​ដែរ​ថា កាល​ពី​ដើម​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ Samsung បាន​បញ្ចេញ​ឈីប​ដំបូង​របស់​ខ្លួន​ជាមួយ​នឹង NPU ដែល​មាន​ឈ្មោះ​ថា Exynos 7 9610 សម្រាប់​ឲ្យ​កាមេរ៉ា​វា​ស្គាល់​វត្ថុ​ដែល​ត្រូវ​ថត និង​ជួយ​ធ្វើ​ព្រាល​ផ្ទៃ​ខាង​ក្រោយ​នៃ​រូបភាព ។ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ថា​តើ​កាមេរ៉ា Galaxy S10 នឹង​ខ្លាំង​ជាង​គេ​កម្រិត​ណា ៕
________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក