Nov 8, 2018

ទូរស័ព្ទ Samsung ជំនាន់​ក្រោយ​នឹង​មាន Notches គឺ​ម៉ូដ​អេក្រង់​ឆក

សើច​ចំអក​ឲ្យ​គេ​ហើយ ​តាំង​ធ្វើ​ការ​គេ ? វា​ជា​រឿង​ដដែល​ៗ​មក​ហើយ ដែល​ក្រុមហ៊ុន​មួយ​នេះ​តែងតែ​ឌឺដង​ឲ្យ​គេ តែ​ត្រឡប់​មក​ធ្វើ​តាម​គេ​ទៅ​វិញ ។ ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​ចុង​ក្រោយ​មួយ​នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ល្បីៗ បាន​នឹង​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ឆក​ដែរ​ហើយ នោះ​ក៏​ព្រោះ​តែ​ខ្លួន​ត្រូវ​ការ​ផលិត​​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​ខ្លាំង​ ដូច​ទៅ​នឹង​ក្រុមហ៊ុន vivo និង Oppo ដែរ ។

នៅ​ឯ​សន្និសីទ​អភិវឌ្ឍន៍​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​ស្ទាក់ស្ទើរ​រចនា​ម៉ូដ​អេក្រង់​ដែល​មាន​ស្នាម Notches ដែល​ជា​ម៉ូដ​ឆក​តូច​មួយ​សម្រាប់​អេក្រង់​ជំនាន់​ក្រោយ​សម្រាប់​ចេញ​លក់​ក្នុង ឆ្នាំ​ 2019 របស់​ខ្លួន  ដែល​មាន​រាង​អក្សរ Infinity-U, Infinity-V, និង Infinity-O ។ ទាំងនេះ​គឺ​ជា​អ្វី​ដែល Samsung គិត​ឡើង​ចង់​ជ្រុះ​សក់ ខណៈ​ដែល​ក្រុមហ៊ុន​ដទៃ​បាន​ផលិត​រួច និង​លក់​កើប​លុយ​ក្នុង​ឆ្នាំ​ 2018 កន្លង​មក​ហើយ ។

ដូច​ដែល​អ្នក​បាន​ដឹង​មក​ហើយ ទាំង​៣​ម៉ូដ​ឆក​នេះ ទោះ​ដាក់​មួយ​ណា​ក៏​ឆក​ដូច​តែ​គ្នា​ហ្នឹង  វា​មិន​ចាំ​បាច់​ ត្រូវ​លើក​យក​មក​និយាយ​ដើម្បី​ឲ្យ​កើត​ជា​ប្រធានបទ​មួយ​ឡើយ ។ ដូច្នេះ​សម្រាប់​ឆ្នាំ 2019 អ្នក​ប្រើ Samsung នឹង​ទទួល​បាន​ម៉ូដ​អេក្រង់​ឆក​ជាក់​ជា​មិន​ខាន ប្រើ​ការ​រចនា​ទូរស័ព្ទ​បែប​បុរាណៗ​ដែឡ​មាន​គែម​លើ​ក្រោម​ធំៗ​នោះ គឺ​គេ​សុខ​ចិត្ត​បង្កើត​ឆក​មួយ​រួច​ដើម្បី​ឲ្យ​អេក្រង់​វា​រីក​នៅ​ផ្នែក​ខាង​លើ​និង​ខាង​ក្រោម​ល្អ​ជាង ៕

________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក