Nov 4, 2018

Samsung Gear S3 ត្រូវចេញលក់ហើយ​ ក្នុងតម្លៃត្រឹមតែ 200 ដុល្លារចុះតែប៉ុណ្ណោះ!


បន្ទាប់ពី Gear S ជំនាន់ទី១ និងជំនាន់ទី២ របស់​ក្រុម​ហ៊ុន SAMSUNG ទទួល​បាន​ជោគជ័យ​គួរសម​នោះ SAMSUNG ក៏​មិន​បាន​ទំលាក់​ដៃ​​ក្នុង​​ការ​​ផលិត​វា​នៅ​ជំនាន់​បន្ទាប់​ដែរ​ ហើយ​ក្រោយ​ពី​ព័ត៌មាន​បែកធ្លាយ​ជា​បន្ត​​បន្ទាប់​នោះ ឥឡូវ Gear S3 ក៏​បាន​ប្រកាស​លក់​ជា​ផ្លូវការ​ដែរ ដោយ​ឥឡូវ​នេះ​នៅ​ទីផ្សារ​អន្តជាតិ​វា​លក់​ក្នុង​តម្លៃ ២០០ ដុល្លា​ចុះ​ក្រោម។ ចំពោះ​ការ​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក SAMSUNG លក់​វា​ក្នុង​តម្លៃ ១៩៩.៩៩ ដុល្លា ហើយ​ចំពោះ​ការ​ដាក់​លក់​នៅ​បណ្តា ប្រទេស​ផ្សេង​ៗ រួម​ទាំង​កម្ពុជា​ផង​ក៏​វា​អាច​មានតម្លៃ​មិន​លើស​ខ្វះ​ពី ២០០ ដុល្លា ប៉ុន្មាន​ដែរ។
 គួរ​បញ្ជាក់​ផង​ដែរ​ថា Gear S3 ត្រូវ​បាន​ផលិត​ឡើង​មាន​រូបរាង​ដូច​ជា​នាឡិកា​ធម្មតា​តែម្តង ដែល​មើល​មួយ​ភ្លែត​មិន​ដឹង​ថា​ជា​ Smartwatch នេះ​ទេ ព្រោះ​តែ​អេក្រង់ OLED ១.៣ អ៊ីញ​របស់​វា​បញ្ចេញ​រូបភាព​បាន​យ៉ាង​ច្បាស់​គ្រប់​ទ្រនិច​ទាំង​អស់ បូក​រួម​ទាំង​​កញ្ចក់​ការពារ​ប្រភេទ Scratch-resistant Gorilla Glass SR+ ដែល​កាន់​តែ​ធន់​នឹង​ការ​ធ្លាក់ និង​ឆ្កូត​​ជាង​មុន​ផង​នោះ។ វា​មាន​​កម្រិត​បង្ហាញ 360x360ភិចសេល ជាមួយ​ដង់ស៊ីតេ​អេក្រង់ 278ppi ចំណែក​មុខងារ​ពិសេស​​ផ្សេងៗទៀត​មិន​មាន​អ្វី​ខុសប្លែក​ពី​ Gear S2 ប៉ុន្មាន​ទេ។ ចំពោះ​តម្លៃត្រឹម ប៉ុន​នេះ GHGadgets គិត​ថា​បងប្អូន​អាច​ពិចារណា​បានហើយ។

_______________
ប្រភព៖Phonearena

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក