Nov 1, 2018

កំណែ​សាកល្បង Samsung Galaxy S9+ Android Pie beta បង្ហាញ​ថា​អាច​ប្រើ​មុខងារ DeX ដោយ​មិន​បាច់​មានជើង​ទម្រ​​ដូច​ Note9 ដែរ​ហើយ !

មុខងារ DeX គឺ​ជា​មុខងារ​មួយ​សម្រាប់​អនុញ្ញាត​ឲ្យ​ទូរស័ព្ទ​តភ្ជាប់​ទៅ​កាន់ អេក្រង់​ទូរទស្សន៍ ឬ​អេក្រង់​កុំព្យូទ័រ ដើម្បី​​ប្រើប្រាស់​ជួស​អេក្រង់​ទូរស័ព្ទ​ដ៏​តូច​របស់​វា ។ ប៉ុន្តែ​ដើម្បី​ប្រើប្រាស់​មុខងារ​ឲ្យ​បាន​រលូន​ល្អ​ Samsung ក៏​បង្កើត​ជើង​ទម្រ​មួយ​ដែល​មាន​តួនាទី​ក្នុង​ការ​ដឹក​នាំ​រូបភាព​ពី​ទូរស័ព្ទ​ទៅ​កាន់​អេក្រង់​កុំព្យូទ័រ ឲ្យ​ដំណើរការ​ល្អ​មិន​រអាក់រអួល ។

រហូត​ដល់​ជំនាន់​ទូរស័ព្ទ Galaxy Note9 ដែល​ទើប​ប្រកាស​នា​ពេល​ថ្មីៗ​នេះ ដែល​បង្កើន​សមត្ថភាព ​DeX ដោយ​មិន​បាច់​ត្រូវ​ការ​ឧបករណ៍​ជំនួយ ត្រឹម​តែ​មាន​ខ្សែ​ដោត​ពី​ទូរស័ព្ទ​ទៅ​កាន់​កុំព្យូទ័រ​ជា​ការ​ស្រេច ។

ឥឡូវ​នេះ​ទូរស័ព្ទ Galaxy S9 Plus ដែល​ទើប​តេស្ដ​សាកល្បង​ជាមួយ​កំណែ​ទម្រង់​ថ្មី​ក្នុង​ប្រព័ន្ធ Android Pie beta ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ប្រើប្រាស់​បាន​ដោយ​​បាច់​មាន​ជើង​ទម្រ​ដូច​មុន​ទៀត​ទេ តែ​ក្នុង​កំណែ​នេះ​យើង​អាច​បើក​បាន​ត្រឹម​កម្មវិធី​ចំនួន ៥ ផ្ទាំង​សិន​ទេ ។ បើសិន​យើង​បើក​កម្មវិធី​ចោល​រហូត​ដល់​ ២០​ផ្ទាំង​នោះ វា​មិន​បាត់បង់​ការ​គ្រប់គ្រង​ភ្លាមៗ ។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ ៖

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក