Nov 20, 2018

ក្រុមហ៊ុន Samsung អាច​នឹក​ចេញ Galaxy S10 ម៉ូដែល​​​មាន​អេក្រង់​រាប​ស្មើ


បច្ចេកវិទ្យា​អេក្រង់​មានការ​រីកចម្រើន​រហូត​គេ​អាច​ធ្វើ​វា​ឲ្យ​មាន​គែម​កោង​សង្ខាង​បន្តិច​ដែល​ក្រុមហ៊ុន Samsung ហៅ​វា​ថា EDGE និង​ក្នុង​ឆ្នាំ​2019 ខាង​មុខ​នេះ​នឹង​មាន​អេក្រង់​កំពូល​មួយ​ប្រភេទ​ទៀត​ដែល​នៅ​ថា infinity flex display ដែល​ជា​អេក្រង់​អាច​បត់​ចុះ​ឡើង​បាន ដែល​អាច​ប្រែក្លាយ​ថេប្លេត​របស់​យើង​មក​ជា​ជា​ទូរស័ព្ទ​អាច​ដាក់​ក្នុង​ហោប៉ៅ​វិញ​បាន ។ ជម្រើស​ទាំង​លើ​ត្រូវ​ការ​ផលិត​ពិបាក និង​មាន​តម្លៃ​ថ្លៃ​ជាង​អេក្រង់​រាបស្មើ​ធម្មតា និង​មិន​ប្រាកដ​ថា​គ្រប់​គ្នា​ចូល​ចិត្ត​អេក្រង់​​កោង​នោះ​ទេ ។

ឥឡូវ​នេះ​មាន​ព័ត៌មាន​មួយ​បាន​លេច​ឮ​មក​ថា Samsung កំពុង​រៀបចំ​បង្ហាញ​អេក្រង់ OLED ជំនាន់​ក្រោយ​ដែល​មាន​ឈ្មោះ​ថា M9 ដែល​នឹង​ត្រូវ​បើ​នៅ​ក្នុង​ជំនាន់ Galaxy S10 ។ ក្រុមហ៊ុន Samsung នឹង​បញ្ចូល​ជម្រើស​អេក្រង់​ថ្មី​មួយ​ជាមួយ​ម៉ូដែល​ទូរស័ព្ទ​ដែល​មាន​អេក្រង់​ទំហំ​ 5.8 អ៊ីញ ហើយ​វា​នឹង​មាន​ជ្រើស​អេក្រង់​កោង​ផង​ដែរ​សម្រាប់​ប្រភេទ​ទូរស័ព្ទ 5.8 អ៊ីញ (ទូរស័ព្ទ​ធន់​មធ្យម) ។ សម្រាប់​ទូរស័ព្ទ​ថ្នាក់​ខ្ពស់​វិញ​និង​មាន​អេក្រង់​កោង​ទំហំ 6.2 អ៊ីញ ។
អេក្រង់​មាន​គែម​ស្មើ​ធម្មតា

អេក្រង់ EDGE កោង​សង្ខាង

ចំពោះ​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​ក្រុមហ៊ុន Samsung កំពុង​តែ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ថ្មី សម្រាប់​ការ​ផ្គត់ផ្គង់​សារធាតុ​គីមី​សរីរាង្គ ដែល​មាន​ពណ៌​ក្រហម បៃតង និង​ខៀវ​បែប​ភីកសែល ។ ទាំង​នេះ​នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ជំនាន់​អេក្រង់ M9 ដែល​ជំនួស​សារធាតុ​នៃ​ជំនាន់ M8 ដែល​យើង​ធ្លាប់​ឃើញ​មាន​ប្រើ​ក្នុង​ជំនាន់ Galaxy S9 និង Note9 ។

របាយការណ៍​មួយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា សារធាតុ​គីមី​ដែក​ត្រូវ​ប្រើប្រាស់​សម្រាប់​ផលិត​អេក្រង់​ឲ្យ Apple នោះ​គឺ​ស្ថិត​នៅ​ក្នុង​រូបមន្ត LT2 ដែល​វា​ខុស​ពី​សារធាតុ​សម្រាប់​ផលិត​អេក្រង់​ប្រភេទ AMOLEDs ដែល​ក្រុមហ៊ុន Samsung ផលិត​លក់ ។ ដូច្នេះ​សម្រាប់​អេក្រង់ Samsung និង​អេក្រង់​របស់ Apple គឺ​មាន​ការ​កែប្រែ​រូបមន្ត​សម្រាប់​ផលិត​ ដែលជាហេតុ​ធ្វើ​ឲ្យ​អេក្រង់​ទាំង​ពីរ​ក្រុមហ៊ុន​នេះ​មាន​លក្ខណៈ​ខុស​គ្នា ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក