Nov 3, 2018

Samsung Galaxy S10 អាច​នឹង​ដក​មុខងារ​ស្កេន​ប្រស្រីភ្នែក​ចោល ដើម្បី​ឲ្យ​កែម​ខាង​លើ​កាន់​តែ​តូច​ជាង​មុន​បន្ថែម​ទៀត

ការ​បង្កើត​ទូរស័ព្ទ​ឲ្យ​មាន​គែម​តូច និង​គ្មាន​ឆក​នោះ​ គឺ​ជា​រឿង​ពិបាក​មួយ ដែល Samsung កំពុង​តែ​ព្យាយាម​ធ្វើ ហើយ​ធ្វើ​ដោយ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ទូរស័ព្ទ​របស់​ខ្លួន​មាន​បច្ចេកវិទ្យា​ថ្មី​ដែល​គេ​មិន​ធ្លាប់​មាន ដែល​កន្លង​មក​នេះ​មាន​លេច​ឮ​ដំណឹង​មក​ថា Samsung កំពុង​សំងំ​បង្កើត​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោយ​អេក្រង់​ទូរស័ព្ទ និង​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ដែល​មាន​ល្បឿន​លឿន និង​អាច​ស្កេន​ក្នុង​ពេល​ម្រាមដៃ​កំពុង​តែ​សើម​បាន ។

ឥឡូវ​នេះ​យើង​ទទួល​បាន​ព័ត៌មាន​ចេញ​ពី​អ្នក​វិភាគ​បច្ចេកវិទ្យា​មក​ថា ជំនាន់​ទី​១០ នៃ​​ត្រកូល S របស់​ក្រុមហ៊ុន Samsung អាច​នឹង​ដក​ចោល​នូវ​មុខងារ​ ការ​ស្កេន​ប្រស្រីភ្នែក ដែល​ជំនួស​មក​វិញ​នូវ​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​បែប​ 3D ដែល​ពិភពលោក​កំពុង​តែ​ផ្ដោត​ខ្លាំង ។ ហើយ​សម្រាប
 S10 នា​ពេល​ខាង​មុខ​នេះ ក៏​អាច​នឹង​ព្យាយាម​បង្រួម​គែម​របស់​ទូរស័ព្ទ​ឲ្យ​កាន់​តែ​តូច​ជាង​មុន​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទូរស័ព្ទ​មើល​ទៅ​មាន​រូបរាង​ថ្មី ។

បន្ថែម​ពី​ការ​ប្រុង​នឹង​យក​បច្ចេកវិទ្យា​ស្កេន​ទម្រង់​មុខ​មក​កាន់​ត្រកូល​ S នេះ Samsung ក៏​ផ្ដោត​សំខាន់​លើ​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ដែរ ដែល​មុខងារ​នេះ គឺ​មាន​ប្រើ​លើ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​Vivo មុខងារ​លើ​លោក​គឺ​ Vivo NES X ។ ហើយ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ ទូរស័ព្ទ​ដែល​មាន​មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​​ចេញ​លក់​មុន​គេ​គឺ vivo X21 ដែល​ជា​និមិត្តរូប​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ។

សូម​បញ្ជាក់​ដែល​ថា​បច្ចេកវិទ្យា មុខងារ​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​នេះ គឺ​មាន​​ឈ្មោះ​ថា Synaptics optic sensor ដែល​មាន​ប្រើ​លើ​ក្រុមហ៊ុន Vivo, Oppo OnePlus ជាដើម ដែល​វា​ដំណើរការ​ដោយ​រលក​សំឡេង ដែល​អភិវឌ្ឍន៍​ក្រុមហ៊ុន Qualcomm ដែល​យើង​ដឹង​ថា​ជា​ម្ចាស់​នៃ​បន្ទះឈីប​ប្រហារ​នាគ Snapdragon នោះ ៕


________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក