Nov 28, 2018

បែក​ធ្លាយ​ល្បឿន Samsung Galaxy S10+ យក​ឈ្នះ​ល្បឿន Huawei Mate 20 Pro ហើយ​​នៅ​លើ AnTuTu

មិន​ទាន់​ដល់​កន្លះ​ឆ្នាំ​ទេ គ្រាន់តែ​កន្លង​បាន​តែ​២​ទៅ​៣​ខែ គឺ​ទូរស័ព្ទ​មាន​ការ​ប្រកួត​គ្នា​ឈ្នះ​ចាញ់​ឃើញ​ភ្លាមៗ ដែល​ខណៈ​ពេល​នេះ​មាន​ព័ត៌មាន​លេច​ធ្លាយ​ស្ដី​អំពី​ទូរស័ព្ទ Samsung Galaxy S10+ ដែល​មិន​ទាន់​លេច​រូប​រាង​នៅ​ឡើយ បាន​​បង្ហាញ​ល្បឿន​នៅ​ក្នុង​គេហទំព័រ AnTuTu ដែល​ជា​គេហទំព័រ​វាស​ល្បឿន​ទូរស័ព្ទ​ដ៏​ល្បី​មួយ​ក្នុង​ពេល​នេះ ។

វា​មាន​លេខ​កូដ​ម៉ូដែល SM-G975F ដែល​នៅ​ពេល​ខាង​មុខ​វា​នឹង​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Galaxy S10+ ដែល​មាន​អេក្រង់ 6.4 អ៊ីញ​ មាន ​resolution 2280x1080 ភីកសែល តាម​ទាន់​ម៉ូដែល Galaxy Note9 ទៅ​ហើយ ។ អ្វី​ដែល​យើង​ចាប់​អារម្មណ៍​នោះ​គឺ​វា​ដំណើរការ​ដោយ​បន្ទះឈីប Exynos 9820 ទំហំ 8nm ដែល​ធំ​ជាង​បន្ទះឈីប​ដែល​ប្រើលើ Huawei Mate 20 Pro ដែល​មាន​ទំហំ 7nm ។

SM-G975F មាន​ប្រើប្រាស់​ RAM ទំហំ និង​អង្គ​ចងចាំ​ទំហំ 128GB  វា​បាន​បង្ហាញ​ពិន្ទុ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​មួយ​ដែល​មាន​ពិន្ទុ​ចំនួន 325,076 ។ លទ្ធផល​ដែល​បាន​បង្ហោះ​នោះ​មាន​ពិន្ទុ​ជា​ផ្លូវការ​ពី AnTuTu official ប៉ុន្តែ​យើង​មិន​ទាន់​ដឹង​អំពី​ល្បឿន Snapdragon 8150 នៅ​ឡើយ​ទេ ព្រោះ Galaxy S10+ អាច​នឹង​ប្រើប្រាស់​បន្ទះឈីប​២​ផ្សេង​គ្នា​ដែល​មួយ​ជា​របស់​ខ្លួន​ផលិត​ផ្ទាល់​គឺ Exynos 9820 និង​មួយ​ទៀត​ជា​របស់​ក្រុមហ៊ុន​អាមេរិក​គឺ​បន្ទះឈីប​ប្រហារ​នាគ Snapdragon 8150 សម្រាប់​ឆ្នាំ​2019 ។

អ្នក​វិភាគ​ខ្លះ​បាន​ព្យាករណ៍​ថា Galaxy S10+ អាច​នឹង​ប្រើប្រាស់​​ RAM ដល់​ទំហំ 12 GB ជាមួយ​អេក្រង់​ទំហំ 6.7 អ៊ីញ​ឯណោះ ព្រោះ​វា​ជា​ទូរស័ព្ទ​ដែល​ដំណើរការ​ដោយ 5G ដូច្នេះ​វា​ត្រូវ​ការ​ RAM ធំ​ជា​ចាំបាច់​ដើម្បី​ស្ដុក​ទុក​ទិន្នន័យ​បណ្ដោះ​អាសន្ន​រាល់​ពេល​ទាញ​យក​ពី​អ៊ីនធឺណិត​តាម​រយៈ 5G ដ៏​លឿន​នេះ ។ តែ​បើ​ KHGadgets ​វិភាគ​ឃើញ​ថា Galaxy S10+ អាច​មាន​ RAM ទំហំ​ត្រឹម 10GB ឬ 8GB តែ​ប៉ុណ្ណោះ ៕

________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក