Nov 13, 2018

Samsung Galaxy J4 Core ទូរស័ព្ទ​តម្លៃ​ទាប ដែល​មាន​អេក្រង់ 6 អ៊ីញ ដំណើរការ​ដោយ Android 8.1 Oreo (Go edition)

ក្រុមហ៊ុន Samsung មិន​ដែល​លើក​លែង​ចំណែក​ទីផ្សារ​ទូរស័ព្ទ​ថ្នាក់​ណាមួយ​ឡើយ តាំង​ពី​ថ្នាក់​ទាប ថ្នាក់​មធ្យម ថ្នាក់​ល្អ និង​ថ្នាក់​ទូរស័ព្ទ​កំពូល​អាច​និយាយ​បាន​ថា នឹង​មាន​ទូរស័ព្ទ​ស៊េរី​ថ្មី​ក្នុង​ឆ្នាំ​2019 ខាង​មុន​នេះ​នឹង​មាន​តម្លៃ​ថ្លៃ​ជាង Apple ទៅ​ទៀត ។ ដែល​ក្នុង​ពេល​នេះ Samsung បាន​បញ្ចេញ​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល $170 (ជា​តម្លៃ​ក្នុង​ទីផ្សារ​បរទេស) , វា​មាន​អេក្រង់​ទំហំ 6 អ៊ីញ និង​រូបរាង​ស្រស់​ស្អាត ​អម​ជាមួយ​ថាមពល​ថ្ម​ទំហំ 3300 mAh ដែល​អាច​ប្រើប្រាស់​បាន​សម​ល្មម ។

៙ លក្ខណៈ​សម្បត្តិ​របស់ Samsung Galaxy J4 Core ៖

  • ទំហំ 160.6 x 76.1 x 7.9 mm
  • ទម្ងន់ 177 g
  • ស៊ីមកាត ដាក់​បាន​២
  • អេក្រង់ IPS LCD (១៦លានពណ៌)
  • resolution 720 x 1480 ភីកសែល, សមាមាត្រ 18.5:9 ratio (កំហាប់​ភាព​ច្បាស់ ~274 ppi)
  • ប្រព័ន្ធ​ដំណើរការ Android 8.1 Oreo (Go edition)
  • បន្ទះឈីប Snapdragon 425 (28 nm)
  • CPU ខួរក្បាល៤ Quad-core 1.4 GHz Cortex-A53
  • GPU Adreno 308
  • RAM 1 GB RAM
  • ទំហំ​ផ្ទុក 16 GB អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 512 GB
  • កាមេរ៉ា​ខាង​ក្រោយ 8 មេហ្គាភីកសែល អាច​ថតវីដេអូ​ដល់ 1080p@30fps
  • កាមេរ៉ា​ខាង​មុខ 5 មេហ្គាភីកសែល (មាន LED flash)
  • មាន​រន្ធ​ដោត​កាស 3.5mm
  • ថាមពល​ថ្ម 3300 mAh
  • ពណ៌ ខ្មៅ មាស ខៀវ

បើ​យើង​ធ្វើការ​ប្រៀបធៀប​តម្លៃ​និង​លក្ខណៈ​នៃ​ទូរស័ព្ទ​នេះ នោះ​យើង​នឹង​អាច​រារែក​ចិត្ត​បន្តិច ព្រោះ​ក្រុមហ៊ុន​ដទៃ​ក៏​មាន​តម្លៃ​ខ្ទង់ $170 ហើយ​ការ​រចនា​ក៏​មាន​រូបរាង​ទាន់​សម័យ​អេក្រង់​លាត​ពេញ​មាន​ម៉ូដ​កាមេរ៉ា​ដំណក់​ទឹក និង​មាន RAM ចាប់ពី 2GB ដែល តែ​សម្រាប់ Samsung Galaxy J4 Core បែរ​ជា​មាន RAM តែ 1GB វិញ​ដែល​ធ្វើ​ឲ្យ​យើង​រាង​ខ្លាច​ក្នុង​ការ​ប្រើប្រាស់ ៕


_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក