Nov 3, 2018

វីដេអូ​ថ្មី​​របស់ Samsung Galaxy A9 (2018) ដែល​បង្ហាញ​ពី​មុខងារ​កាមេរ៉ា​​ក្រោយ​​ទាំង​៤​គ្រាប់

ទូរស័ព្ទ Samsung Galaxy A9 (2018) មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ​បួន ហើយ​ក៏​ជា​ទូរស័ព្ទ​​ផ្លូវការ​ដំបូង​គេ​ផង​ដែរ​លើ​ពិភពលោក​យើង​នេះ ។ អ្វី​ដែល​យើង​ឆ្ងល់​ពី​មុខងារ​កាមេរ៉ា​របស់​វា​ ឥឡូវ​នេះ Samsung បាន​ផលិត​ជា​វីដេអូ​ បង្ហាញ​ពី​មុខងារ​នីមួយៗ​ដើម្បី​ស្រាយ​ចម្ងល់​ដល់​អ្នក​ចង់​ដឹង​ មុន​នឹង​ទិញ ។

កាមេរ៉ា​ក្រោយ​របស់ Samsung Galaxy A9 (2018) មាន​កាមេរ៉ា​ 8MP ថត​បាន​មុំ​ធំ, កាមេរ៉ា 10MP ថត​បាន​ឆ្ងាយ, កាមេរ៉ា​ 24MP ជា​កាមេរ៉ា​គោល​ថត​រូប​ទូទៅ និង​កាមេរ៉ា​ទំហំ 5MP សម្រាប់​ធ្វើ​ឲ្យ​ព្រាល​ផ្ទៃ​ខាង​ក្រោយ ។

បន្ទាប់​ពី​ទស្សនា​វីដេអូ​ផ្សព្វផ្សាយ​ហើយ យើង​ឃើញ​ថា Samsung Galaxy A9 (2018) ពិត​ជា​អាច​ថត​រូប​បាន​ច្រើន​ស្ថានភាព​មែន ហើយ​ក៏​អាច​ចាត់​ទុក​ថា​ជា​ទូរស័ព្ទ​ដំបូង​របស់ Samsung ដែល​ផលិត​មក​ផ្ដោត​លើ​កាមេរ៉ា ដែល​ទូរស័ព្ទ​ដទៃ​ធ្វើ​មិន​ទាន់​បាន​ ៕













_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក