Nov 29, 2018

លក្ខណៈ​សម្បត្តិ​នៃ Samsung Galaxy A8s ជា​ទូរស័ព្ទ​មាន​កាមេរ៉ា​ចោះ​ក្នុង​អេក្រង់​ទំហំ 6.39 អ៊ីញ មិន​ធ្លាប់​មាន​ពី​មុន​មក

ដូច​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​កន្លង​មក​ហើយ​អំពី​បច្ចេកវិទ្យា​ចោះ​អេក្រង់​ដើម្បី​ដាក់​កាមេរ៉ា​ខាង​មុខ ក្នុង​គោល​បំណង​កុំ​ឲ្យ​ទូរស័ព្ទ​មាន​ឆក​ធំ​ឬ​ឆក​តូច ។ ដែល​បច្ចេកវិទ្យា​អេក្រង់​មួយ​នេះ​ត្រូវ​បាន​ Samsung ដាក់​ឈ្មោះ​ឲ្យ​ថា Infinity-O display  ដែល​ជា​ការ​រក​ឃើញ​ថ្មីៗ​នេះ ហើយ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​កំពុង​សំងំ​ផលិត​ទូរស័ព្ទ​របៀប​នេះ​ច្រើន​ម៉ូដែល​ផង​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​គ្មាន​ឆក និង​មិន​មាន​អារម្មណ៍​រំខាន​ពី​ការ​ឆក​អ្វី​នោះ​ទេ ហើយ​ការមេរ៉ា​ដែល​នៅ​ចំ​កណ្ដាល​អេក្រង់​ផ្នែក​ខាង​លើ​ក៏​មិន​មាន​បង្ក​ការ​រំខាន​ដល់​ការ​ប្រើប្រាស់​ទូរស័ព្ទ​ផង​ដែរ ។

៙ លក្ខណៈ​នៃ​ទូរស័ព្ទ Realme U1 ៖

  • ទំហំ 159.1 x 74.8 x 7.4 mm
  • ទម្ងន់ (មិន​ទាន់​ដឹង)
  • ស៊ីម​កាត ២
  • អាវ​ក្រោះ​ការពារ​ទឹក IP68 (ជម្រៅ 1.5m រយៈ​ពេល 30 mins)
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 6.39 អ៊ីញ (~84.2% នៃ​តួ​ខ្លួន​ខាង​មុខ)
  • Resolution 1080 x 2340 ភីកសែល, សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~403 ppi)
  • មុខងារ Always-on display
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie)
  • បន្ទះឈីប Snapdragon 710 (10 nm)
  • CPU Octa-core (2x2.2 GHz & 6x1.7 GHz)
  • GPU Adreno 616
  • RAM 6GB
  • ទំហំ​ផ្ទុក 128GB និង​អាច​បន្ថែម​ microSD ដល់ 256 GB
  • កាមេរ៉ា​ខាង​ក្រោយ3គ្រាប់ 24+10+5 មេហ្គាភីកសែល
  • កាមេរ៉ា​ខាងមុខ 24 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0, Type-C 1.0
  • ទំហំ​ថ្ម 3400 mAh

សរុប​មក Samsung Galaxy A8s នៅ​មិន​ទាន់​អាច​ហៅថា​ជា​ទូរស័ព្ទ​ថ្មី​ចែស​នោះ​ទេ ព្រោះ​វា​ស្ថិត​នៅ​ក្នុង​ឈ្មោះ Galaxy A8 ដែល​គ្រាន់​តែ​ថែម​កន្ទុយ​អក្សរ​ S ដើម្បី​បញ្ជាក់​ថា​ទូរស័ព្ទ​នេះ​មិន​មាន​គ្រឿង​រឹង​ថ្មី​នោះ​ទេ ដោយ​គ្រាន់តែ​ប្ដូរ​មក​ប្រើប្រាស់​អេក្រង់ Infinity-O display ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ Samsung ដែល​មិន​ធ្លាប់​មាន​អេក្រង់​លាត​ដូច​គេ​នោះ ទទួល​អារម្មណ៍​ថ្មី​នៃ​ការ​លាត​ខ្លាំង​នៃ​អេក្រង់​លើ​ប្រេន Samsung មួយ​នេះ ។ ហើយ​នេះ​គឺ​ជា​ឈាន​មួយ​ជំហាន​ដ៏ធំ​របស់ ​Samsung ដែល​មិន​ចម្លង​ម៉ូដ​តាម​Apple ដូច​ក្រុមហ៊ុន​ដទៃ​ដែល​មាន​ផលិត​ទូរស័ព្ទ​ក្បាល​ឆក​ជា​ច្រើន​ក្នុង​ឆ្នាំ​2018 កន្លង​មក ៕
________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក