Nov 14, 2018

Samsung បញ្ចេញ​បន្ទះឈីប​ថ្មី Exynos 9820 មាន​ម៉ូដឹម​ល្បឿន 2 Gbps LTE និង​មាន NPU មក​ជាមួយ​ផង​ដែរ

បុណ្យ​ណូអែល​ជិត​ចូល​មក​ដល់ រដូវ​កាល​ឈប់​សម្រាក​ និង​ទិញ​ទំនិញ​ក៏​ជិត​មក​ដល់​ដូច​គ្នា សម្រាប់​នៅ​ឯ​បរទេស​វិញ គឺ​មាន​ថ្ងៃ​លក់​បញ្ចុះ​តម្លៃ​ទំនិញ​សឹង​តែ​គ្រប់​មុខ​ឈ្មោះ​ថា Black Friday (shopping) ដែល​ជា​បុណ្យ​ថ្លែង​អំណរគុណ​ឲ្យ​គ្នា​ទៅ​មក វា​មិន​ខុស​ពី​​អុំទូក​នៅ​ប្រទេស​កម្ពុជា​យើង​ទេ ដែល​ជា​ពល​វេលា​អ្នក​នៅ​ពី​ខេត្ត​ឡើង​មក​ភ្នំពេញ​ មក​កម្សាន្ត​និង​ទិញ​របស់​បរ​ត្រឡប់​ទៅវិញ ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ​ក្នុង​ពេល​នេះ​ក្រុមហ៊ុន Samsung បាន​បញ្ចេញ​បន្ទះឈីប​ជំនាន់​ថ្មី ដែល​មាន​វា​ល្បឿន LTE (អ៊ីនធឺណិត​តាម​ស៊ីម​កាត 4G ឬ 4.5G) ឡើង​ដល់​ទៅ 2 2 Gbps និង​មាន​ឈីប NPU សម្រាប់​មុខងារ​បញ្ញា​សិប្បនិមិត្ត ​មក​ផង​ដែរ ។ Exynos 9820 ស៊េរី​ចុង​ក្រោយ​នេះ​វា​មាន​ស្ថាបត្យកម្ម​លើ​ទំហំ 8nm LPP (Low Power Plus) ដែល​បាន​កែប្រែ​ចេញ​ពី Exynos 9810 ទំហំ 10nm ។
ក្រុមហ៊ុន​ Samsung បាន​អភិវឌ្ឍន៍ CPU របស់​ខ្លួន​អស់​បួន​ជំនាន់​មក​ហើយ ដែល​រាប់​មក​ដល់​លើក​នេះ ។ វា​ប្រើប្រាស់ CPU Cortex-A75 ចំនួន 2 cores រត់​ជាមួយ​កម្ម​វិធីធំៗ និង​ប្រើប្រាស់ Cortex-A55 ចំនួន 4 cores រត់​ជាមួយ​កម្មវិធី​ធម្មតា ។ សម្រាប់ Exynos 9820 ស៊េរី​ចុង​ក្រោយ​នេះ វា​ដំណើរការ​បាន​ល្អ​ជាង​មុន 15% សម្រាប់​ការ​ដំណើរការ​តែ​មួយ core វា​ធ្វើ​បាន​ប្រសើរ​ជាង​មុន 20% និង​ស៊ី ថាមពល​តិច​ជាង​មុន 40% ។

សម្រាប់​ផ្នែក GPU (អង្គ​ក្រាហ្វិក​សម្រាប់​លេង​ហ្គេម) វា​ប្រើប្រាស់ Mali-G76 cores ដែល​មាន​ល្បឿន​លឿន​ជាង​មុន 40% និង​ស៊ី​ថាមពល​តិច​ជាង​មុន​ដល់​ទៅ 35% ។ ដូច្នេះ​បន្ទះឈីប​ជំនាន់​ថ្មី​នេះ វា​អនុញ្ញាតិ​ឲ្យ​លោក​អ្នក​រីករាយ​ជាមួយ​មុខងារ VR និង AR បាន​កាន់តែ​យូរ​ផង​ដែរ ។ ដោយសារ​តែ​មាន​ខួរក្បាល NPU ដាច់​ដោយឡែក​មក​ឡូកឡំ​ជាមួយ CPU នោះ ដូច្នេះ​បន្ទះឈីប​នេះ​មាន​ការ​គណនា​ក្នុង​ទម្រង់​វៃឆ្លាត​បាន​លឿន ដូចជា​នៅ​ពេល​ថត​វីដេអូ និង​ជួយ​ឲ្យ​វីដេអូ​ថត​ចេញ​មក​ស្អាត​លើស​ពី​ទូរស័ព្ទ​ដែល​គ្មាន​ឈីប NPU ។
បន្ទះឈីប Exynos 9820 ប្រហែល​ជា​ចេញ​មក​ជាមួយ​ទូរស័ព្ទ​ម៉ូដែល​ណាមួយ​នា​ចុង​ឆ្នាំ​នេះ ឬ​ក៏​អាច​អូស​បន្លាយ​ដល់​ជំនាន់ Galaxy S10 ក៏​អាច​ថា​បាន​ដែល ។ តែ​បើ Samsung ដាក់​បន្ទះឈីប​នេះ​ជាមួយ S10 មែន​នោះ​មាន​ន័យ​ថា S10 អាច​នឹង​មាន​ប្រើប្រាស់​បន្ទះឈីប​ច្រើន​ប្រទេស ដែល​និយាយ​ឲ្យ​ស្រួល​គឺ​មាន​ S10 4G និង S10 5G តម្រូវ​ទៅ​តាម​ទីផ្សារ​ដែល​មិន​ទាន់​មាន​អ៊ីធឺណិត 5G ប្រើប្រាស់​នៅ​ឡើយ​នោះ ។
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក