Nov 26, 2018

ភ្ញាក់ផ្អើល​ជាមួយ​តម្លៃ​ទូរស័ព្ទ​បត់​អេក្រង់​បាន​របស់​ Samsung ដែល​អាច​ថ្លៃ​ចាប់ពី $1925 ដល់ $2565 ឯណោះ

ទូរស័ព្ទ​ដែល​មាន​អេក្រង់​អាច​បត់​ កំពុង​ស្ថិត​ក្នុង​បញ្ជី​ចំណាប់​អារម្មណ៍​ ២០១៩ នេះ ដែល​​មាន​អ្នក​​​រំពឹង​ពី​ទូរស័ព្ទ​នេះ​ច្រើន ដោយសារ​តែ​លក្ខណៈ​ពិសេស​របស់​វា​អាច​ធ្វើ​ឲ្យ​ថេប្លេត​ប្រែក្លាយ​ជា​ទូរស័ព្ទ​វិញ​បាន​ ។ ហើយ​ឥឡូវ​នេះ​បាន​កែ​បែកធ្លាយ​តម្លៃ​របស់​ទូរស័ព្ទ Galaxy F ដែល​អាច​នឹង​មាន​តម្លៃ​ចាប់​ពី $1925 ទៅ​ដល់ $2565 ឯណោះ នេះ​បើ​តាម​គណនី​មួយ​ពី​ក្នុង twitter ។
ទូរស័ព្ទ​បត់​អេក្រង់​របស់ Samsung នឹង​ត្រូវ​ប្រើប្រាស់​អេក្រង់​​ចំនួន​២ មួយ​ជា​អេក្រង់​ធម្មតា ទំហំ​ប្រហែល 4.58 អ៊ីញ និង​អេក្រង់​មួយ​ទៀត​មាន​ទំហំ​ធំ 7.3 អ៊ីញ ដែល​អាច​បត់​បាន ។ ហើយ​សម្រាប់​អេក្រង់​របស់ Samsung យើង​នៅ​មិន​ទាន់​ដឹង​ថា​វា​មាន​លក្ខណៈ​អាច​ធុន​នឹង​ការ​ចុច​របស់​អ្នក​ប្រើប្រាស់​បាន​កម្រិត​ប៉ុណ្ណា​នោះ​ទេ ព្រោះ​វា​ត្រូវ​ការ​បត់​បែន ដែល​ជា​ហេតុ​មិន​អាច​ប្រើ​សាច់​កញ្ចក់​បាន​នោះ​ទេ ។

នេះ​គ្រាន់តែ​ជា​ពណ៌​មាន​ខ្លះៗ​អំពី​តម្លៃ​នៃ​ប្រភេទ​ទូរស័ព្ទ​មួយ​នេះ ហើយ​សម្រាប់​លក្ខណៈ​បច្ចេកទេស​​លម្អិត​យើង​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ។ បើ​មាន​ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ប្រភេទ​ទូរស័ព្ទ​មួយ​នេះ​ទៀត យើង​នឹង​លើក​យក​មក​ចុះ​ផ្សាយ​ជា​បន្ត​ទៀត សូមអរគុណ ។
_____________
ប្រភព





Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក