Nov 12, 2018

Samaung Galaxy S10 អាច​នឹង​មាន​គែម​កាន់​តែ​តូច​ជាមួយ​បច្ចេកវិទ្យា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ និង​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់

បច្ចេកវិទ្យា​ដែល Samsung មាន​នៅ​ក្នុង​ដៃ​នៅ​ពេល​គឺ​មាន​គ្រប់គ្រាន់ ​សម្រាប់​ផលិត​ទូរស័ព្ទ​ដែល​មាន​អេក្រង់​លាត​គ្មាន​ឆក 100% ដែល​ក្រុមហ៊ុន​ផ្សេងៗ​មិន​ទាន់​អាច​ធ្វើ​បាន និង​មិន​មាន​បច្ចេកវិទ្យា​ទាំងនោះ ។ ដូច​កាល​ពី​ពេល​ថ្មី ដែល​ Samsung បាន​បង្ហាញ​បច្ចេកវិទ្យា​កាមេរ៉ា​ក្រោម​អេក្រង់ និង​បន្ទះ​បង្កប់​ក្រោម​អេក្រង់​ដើម្បី​ស្កេន​ខ្ចៅ​ដៃ​​ដែល​មាន​ទំហំ​ធំ​ជាង​ម៉ាក​ដទៃ ។

ឥឡូវ​នេះ​យើង​សាកល្បង​មក​មើល​រូបរាង​គំរូ​របស់ Samaung Galaxy S10 ដែល​ប្រតិដ្ឋ​ឡើង​ដោយ​យោង​ទៅ​តាម​បច្ចេកវិទ្យា​ដែល​បាន​បង្ហាញ​កន្លង​មក ដែល​បង្កើត​បាន​ជា​ទូរស័ព្ទ​មាន​គែម​តូច​មែនទែន តែ​វា​មិន​មាន​រូបរាង​ទាក់ទាញ​ខ្លាំង​ពេក​នោះ​ទេ ។





 ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក