Nov 28, 2018

រូបភាព renders ក្នុង​កុំព្យូទ័រ​បង្ហាញ​អំពី​រូបរាង Sony Xperia XZ4 មាន​អេក្រង់​ 6.5 អ៊ីញ និង​កាមេរ៉ា​ក្រោយ​៣​គ្រាប់

ក្រុមហ៊ុន Sony គឺ​ជា​ក្រុមហ៊ុន​ទូរស័ព្ទ​ជប៉ុន​មួយ​ដែល​មាន​បច្ចេកវិទ្យា​កាមេរ៉ា​ខ្លាំង​ខ្លា ដែល​មិន​ត្រឹម​តែ​ផលិត​សម្រាប់​ទូរស័ព្ទ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​ថែម​ទាំង​ផលិត​កាមេរ៉ា​សម្រាប់​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​ផង​ដែរ ។ តែ​ក្រុមហ៊ុន​មួយ​នេះ​មិន​សូវ​ជា​និយម​បំពាក់​កាមេរ៉ា​២​គ្រាប់ ឬ​កាមេរ៉ា​ច្រើន​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ឡើយ ។

ឥឡូវ​នេះ​ Sony បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​នូវ​រូបភាព​ជា​ច្រើន​សន្លឹក​ស្ដី​អំពី​ទូរស័ព្ទ Sony Xperia XZ4 ដែល​មាន​រំលេច​នូវ​កាមេរ៉ា​ដល់​ទៅ​៣​គ្រាប់​នៅ​ផ្នែក​ខាង​ខ្នង​ទូរស័ព្ទ ។ យើង​មិន​ទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​ខាង​ Sony អ្វី​នៅ​ឡើយ​ទេ ហើយ​បើ​វា​ពិត​ជា​កើត​ឡើង​មែន​នោះ ម៉ូដែល​នេះ​នឹង​ក្លាយ​ជា​ទូរស័ព្ទ​ដំបូង​របស់ Sony ហើយ​ដែល​មាន​កាមេរ៉ា​ខាង​ក្រោយ​ដល់​ទៅ​៣​គ្រាប់ ។

សម្រាប់​ផ្នែក​អេក្រង់​វិញ Sony Xperia XZ4 វា​មាន​ទំហំ​ដល់​ទៅ 6.5 អ៊ីញ ដែល​ធំ​ជាង​ជំនាន់ XZ3 6.0 អ៊ីញ ។ តែ​តួ​ខ្លួន​របស់​វា​មិន​រីក​ធំ​នោះ​ទេ ព្រោះ​វា​មាន​កាត់​បន្ថយ​គែម​លើ​ក្រោម​ឲ្យ​រួម​តូច​ជាង​មុន ដើម្បី​ពង្រីក​អេក្រង់ ។​ សមាមាត្រ​អេក្រង់​របស់​វា​គឺ 19.5:9 ដែល​ជា​អេក្រង់​រាង​វែង ហើយ​មិន​មាន​ឆក​មក​ជាមួយ​នោះ​ទេ៕





 _____​__
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក