Nov 29, 2018

ពាក្យ​ចចាមអារ៉ាម​និយាយ​ថា​បន្ទះឈីប​ចុង​ក្រោយ​របស់​ក្រុមហ៊ុន Qualcomm នឹង​មិន​ត្រូវ​បាន​គេ​ហៅថា Snapdragon 8150 ទេ

ក្រុមហ៊ុន Qualcomm នឹង​ចាប់​ផ្តើម​​ប្រកាស​ជា​ផ្លូវការ ​នៃ​បន្ទះឈីប​ជំនាន់​ថ្មី​របស់​ខ្លួន នៅ​សន្និសីទ​បច្ចេកវិទ្យា Snapdragon ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី 4 ខែ​ធ្នូ​ ដល់ ​ថ្ងៃទី 6 ខែធ្នូ ។ ក្នុង​រយៈពេល​៣​ថ្ងៃ​នេះ ក្រុមហ៊ុន​នឹង​ផ្ដោត​ទៅ​លើ 5G ដោយ​មាន​ការ​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដៃ អ្នក​អ្នក​ផ្គត់ផ្គង់​គ្រឿង​ទូរស័ព្ទ ។ ដូច្នេះ​ទូរស័ព្ទ​ណា​ខ្លះ​ដែល​នឹង​មាន​ 5G អាច​ត្រូវ​បង្ហាញ​បញ្ជី​ឈ្មោះ​ឬ​រូបរាង​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នវ​ផង​ដែរ ។

ហើយ​អ្វី​ដែល​យើង​បាន​ដឹង​មុន​កម្មវិធី​នេះ​រៀបចំ គឺ​ថា​ក្រុមហ៊ុន Qualcomm អាច​នឹង​មាន​ឈ្មោះ​ថ្មី ឬ​ឈ្មោះ​ពិរោះ​ងាយស្រួល​ហៅ​សម្រាប់​បន្ទះឈីប​ជំនាន់​ថ្មី​ដែល​មាន​លេច​សំគាល់ Snapdragon 8150 ។ ហើយ​បន្ទះឈីប​នេះ​ក៏​ប្រហែល​មាន​លេខ ៥ ផ្សំ​ក្នុង​ឈ្មោះ​របស់​វា​ដែល​លេខ​៥​នេះ គឺ​តំណាង​ឲ្យ​ប្រព័ន្ធ 5G ក៏​អាច​ថា​បាន ។

ក្រុមហ៊ុន Qualcomm ក៏​កំពុង​​ធ្វើការ​លើ​បន្ទះឈីប​មួយ​ទៀត ដែល​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​កុំព្យូទ័រ និង​ថេប្លេត​ ដែល​ដំណើរការ​ដោយ Windows 10 ។ ដែល​បន្ទះឈីប​នោះ​មាន​កូន​ឈ្មោះ​ហៅថា sm8180 ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ភ្ញាក់​ផ្អើល​ទេ ។ ហើយ​បន្ទះឈីប​នោះ វា​មិន​មែន​មាន​ឈ្មោះ Snapdragon 8180 វា​អាច​នឹង​មាន​ឈ្មោះ​ងាយស្រួល​ហៅ​ជាង​គេ ប៉ុន្តែ​សម្រាប់​ល្បឿន​យើង​មិន​ដឹង​ថា​វា​អាច​យក​ឈ្នះ​បន្ទះឈីប​របស់ Apple ដែល​បំពាក់​លើ iPad Pro 2018 ឬ​ក៏​អត់​ទេ ៕
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក