Nov 26, 2018

កម្មវិធី​​ក្នុង Play Store ចំនួន 13 ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​មេរោគ​បង្កប់ ដែល​លោត​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នៅ​ពេល​បើក​ទូរស័ព្ទ​ម្ដងៗ

យោង​តាម​អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​ក្រុមហ៊ុន ESET គឺ​លោក Lukas Stefanko គាត់​បាន​រក​ឃើញ​ពពួក​កម្មវិធី​មិន​ល្អ​ចំនួន​13 កម្មវិធី​ ដែល​មាន​អ្នក​ទាញ​យក​សរុប​ទាំងអស់​ប្រហែល 560,000 លើក ។ កម្មវិធី​ទាំង​នេះ​អាច​អនុញ្ញាត​ឲ្យ​អ្នក​វាយ​​ប្រហារ ​ធ្វើការ​បញ្ចូល​ឬ​ដំឡើង​នូវ​កម្ម​វិធី​ដទៃ​ទៀត ហើយ​បោក​ឲ្យ​អ្នក​ប្រើប្រាស់​ផ្ដល់​នូវ​ការ​អនុញ្ញាត (permissions) ចាំ​បាច់​នានា​ដើម្បី​​ដំឡើង​កម្មវិធី​ទាំងនោះ ។

ឧក្រិដ្ឋជន​មាន​គោលបំណង​ក្នុង​ការ​រកលុយ ដោយ​ការ​បញ្ចេញ​នូវ​ការ​ផ្ទាំងផ្សាយ​ពាណិជ្ជកម្ម​ទៅ​កាន់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដែល​បើក​ឧបករណ៍ (unlock device)។ នៅ​ពេល​ដំឡើង​រួចរាល់​ហើយ​នោះ កម្មវិធី​មេរោគ​នោះ​នឹង​ធ្វើការ​លប់​នូវ icon ចេញ​ភ្លាមៗ​ហើយ​ធ្វើការ​ដោនឡូត​កម្មវិធី​ដទៃ​ទៀត​នៅ background។
ដើម្បី​បោក​អ្នក​ប្រើប្រាស់​ឲ្យ​ផ្តល់​នូវ​សិទ្ធិ​ក្នុង​ការ​តំឡើង​កម្មវិធី កម្មវិធី​នោះ​នឹង​ព្យាយាម​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ជឿ​ថា​ការ​តំឡើង​កម្មវិធី​នោះ​បរាជ័យ ហើយ​ធ្វើ​សារ​ដើម​វិញ ដោយ​អ្នក​ប្រើប្រាស់​យល់ព្រម (approve) ទៅ​លើ​សកម្មភាព​ជា​ថ្មី​ម្តង​ទៀត ៕
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក