Nov 27, 2018

PGS កំពុង​សំងំ​ផលិត​ម៉ាស៊ីន​ហ្គេម​ចល័ត​ដែល​មាន​អេក្រង់​២ ដំណើរការ​លើ Windows 10

មាន​អ្នក​ startup ដែល​ជា​អ្នក​ទើប​ចាប់​ផ្ដើម​អាជីវកម្ម​ដំបូង​មួយ​ក្រុម​បាន​សហការ​គ្នា ក្នុង​ការ​បង្កើត​ម៉ាស៊ីន​ហ្គេម​ខ្នាត​តូច​ដែល​អាច​ដាក់​ក្នុង​ហោប៉ៅ​បាន ហើយ​ដំណើរការ​ដោយ Windows 10 . អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​នៃ​ម៉ាស៊ីន​នេះ​ ស្ថិត​នៅ​ត្រង់​អេក្រង់​២ ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បង្ហាញ​ហ្គេម ក៏ដូចជា​ងាយស្រួល​ក្នុង​ការ live ហ្គេម​ចូល​ក្នុង អ៊ីនធឺណិត​បាន​ផង​ដែរ ។

បើ​គិត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​នេះ កំពុង​មាន​ម៉ាស៊ីន​ហ្គេម​​ចល័ត​ដែល​ដំណើរការ​ដោយ ​Windows 10 ជា​ច្រើន​ម៉ាក​ច្រើន​ស៊េរី តែ​ឧបករណ៍​អស់​ទាំង​នោះ​មាន​អេក្រង់​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​ពិបាក​ក្នុង​ការ​លាំ​យក​ហ្គេម​របស់ Nintendo DS យក​មក​លេង​ណាស់ ព្រោះ​តម្រូវ​ឲ្យ​មាន​អេក្រង់​២​ទើប​អាច​លេង​កើត ។

ម៉ាស៊ីន​ហ្គេម​នេះ​វា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ស្រាវជ្រាវ និង​សាកល្បង​នៅ​ឡើយ វា​មិន​ទាន់​រួច​រាល់​អាច​ចេញ​លក់​នៅ​លើ​ទីផ្សារ​ឆាប់​ៗនេះ​បាន​នោះ​ទេ ដែល​តម្រូវ​ឲ្យ​យើង​រង់ចាំ​មួយ​រយៈ​ធំ​បន្ត​ទៀត ។

រូបរាង​របស់​ម៉ាស៊ីន​នេះ​ជា​ប្រភេទ​ហូត​ស្រដៀង​​នឹង​ម៉ាស៊ីន​ហ្គេម​របស់ Sony ផង​ដែរ​គឺ PSP Go ។ តែ​សម្រាប់ PGS – Portable Gaming System នេះ​វិញ​វា​មាន​កម្លាំង​និង​មាន​ហ្គេម​ដែល​អាច​លេង​បាន​លើ​វា​ច្រើន​ណាស់ ហើយ​បើ​រាប់​ទាំង​ហ្គេម​លើ​ម៉ាស៊ីន​ដទៃ​ទៀត​ដែល​អាច ​យក​មក​លេង​បាន​លើ​វា​នោះ វា​អាច​រាប់​ថា​ជា​ស្ដេច​កូន​ម៉ាស៊ីន​ហ្គេម​បាន​នា​ពេល​ខាង​មុខ​នេះ ។

បើ​តាម​ការ​អះអាង​របស់​គេហទំព័រ​ម៉ាស៊ីន​នេះ​វា​នឹង​ប្រើប្រាស់ CPU របស់ Intel ដែល​មាន​ឈ្មោះ​ថា INTEL® CORE M 8th GEN PROCESSOR ដែល​មាន​ល្បឿន​រត់​ឡើង​ដល់ 3.4 GHz ឯណោះ និង​មាន RAM ទំហំ 16GB ដែល​អាច​ទ្រទ្រង់​ហ្គេម​ធំៗ​បាន​ដូចជា GTA5 PUBG Full Version បាន​ ។

សម្រាប់​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​របស់​វា​វិញ វា​មាន​កូន​បង្ហារ​ចំនួន​២ ដែល​មាន​នាទី​បក់​កម្ដៅ​ចេញ ។ អេក្រង់​របស់​វា​មាន​ទំហំ 5.9 អ៊ីញ ជាមួយ resolution 1920x1080 FHD DISPLAY ជា​ប្រភេទ IPS បង្ហាញ​ពណ៌​មាន​ដិត​ល្អ ។

អ្វី​ដែល​ពិសេស​សម្រាប់​ឧបករណ៍​មួយ​នេះ​គឺ​វា​ដំណើរការ​ដោយ​ Windows 10 ពេញ​លក្ខណៈ មិន​ត្រឹម​តែ​សម្រាប់​លេង​ហ្គេម​ធំៗ​នោះ​ទេ វា​ក៏​អាច​​ប្រើប្រាស់​កម្មវិធី​ធំៗ​បាន​ទាំងអស់​ផង​ដែរ ។ ចំណុច​មួយ​ដែល​ពិសេស​លើស​ឧបករណ៍​ហ្គេម​ដទៃ​គឺ​វា​មាន​រន្ធ Thunderbolt 3 ដែល​អាច​ឲ្យ​យើង​ភ្ជាប់​ជាមួយ eGPU ដែល​ជា​ធុង GPU ខាង​ក្រៅ​ដើម្បី​បង្កើន​គុណភាព​ក្រាហ្វិក ​សម្រាប់​ជំនួយ​ដល់​ការ​កាត់​រ​វីដេអូ​និង​លេង​ហ្គេម​បាន​ផង​ដែរ ។

ម៉ាស៊ីន​ហ្គេម​ចល័ត​នេះ​ចែក​ចេញ​ជា​៣​ស៊េរី ដែល​លោកអ្នក​អាច​មើល​លក្ខណៈ​ខុស​គ្នា​ខាង​ក្រោម​នេះ​បាន ហើយ​អធ្យាស្រ័យ​ដែល​មិន​បាន​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ ដោយ​គិត​ថា​លោកអ្នក​ប្រហែល​ជា​មើល​យល់ ។








_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក