Nov 17, 2018

លក្ខណៈ​សម្បត្តិ Oppo A7 អេក្រង់ 6.2 អ៊ីញ RAM 4GB ថ្ម​ធំ​ដល់​ទៅ 4230 mAh ឯណោះ !

សម្រាប់​ក្រុមហ៊ុន​ដែល​គេ​ស្គាល់​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ គឺ​កម្រ​មាន​ម៉ូដែល​ណា​ដែល​មាន​ថ្ម​ធំ​​ដូច្នេះ​ណាស់ នេះ​អាច​មក​ពី​អ្នក​លេង​ហ្គេម​កាន់​តែ​ច្រើន​ឡើង ដែល​ត្រូវ​ការ​ទូរស័ព្ទ​ដែល​មាន​ថ្ម​ធំ​ជាង​ធម្មតា ។ លើក​នេះ Oppo បាន​ចេញ​មួយ​ម៉ូដែល​ទៀត​ដែល​មាន​ឈ្មោះ​ថា Oppo A7 មាន​អេក្រង់ 6.2 អ៊ីញ RAM 4GB និង​ថ្ម​ធំ​ដល់​ទៅ 4230 mAh ឯណោះ ! ដូច្នេះ​ទូរស័ព្ទ​នេះ​អាច​ជា​ជម្រើស​ដ៏​ល្អ​ជាង​គេ​សម្រាប់​អ្នក​គាំទ្រ Oppo កន្លង​មក ។


៙ លក្ខណៈ​របស់ Oppo A7 (២០១៨) ដែល​អ្នក​គួរ​ដឹង ៖
  • ទំហំ 155.9 x 75.4 x 8.1 mm
  • ទម្ងន់ 168 g
  • ស៊ីម​កាត ដាក់​បាន​២
  • អេក្រង់ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 6.2 អ៊ីញ លាត​មាន​ឆក​ម៉ូដ​ដំណក់​ទឹក
  • resolution 720 x 1520 ភីកសែល សមាមាត្រ 19:9 ratio (កំហាប់​ភាព​ច្បាស់​ប្រហែល ~271 ppi )
    កញ្ចក់​ការពារ Corning Gorilla Glass 3
  • ប្រព័ន្ធ​ដំណើរការ Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Color OS 5.2
  • បន្ទះឈីប Snapdragon 450 (14 nm)
  • CPU Octa-core 1.8 GHz Cortex-A53
  • GPU Adreno 506
  • RAM 3GB និង 4GB
  • ទំហំ​ផ្ទុក 32GB និង 64GB អាច​បន្ថែម​កាត​មេម៉ូរី​ដល់ 256GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 13 + 2 មេហ្គា​ភីកសែល
  • កាមេរ៉ា​ខាង​មុខមួយ​គ្រាប់ 16 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស
  • រន្ធ​​សាក​ថ្ម microUSB 2.0
  • ថាមពល​ថ្ម 4230 mAh
  • ពណ៌ Glazing Blue, Dazzling Gold, Rose Pink
  • តម្លៃ​ប្រហែល $ 308
សរុប​មក​វិញ Oppo A7 មិន​មែន​ជា​ទូរស័ព្ទ​ល្អ​ដែល​អាច​យក​ឈ្នះ Oppo F9 នោះ​ទេ តែ​វា​កើត​មក​ដោយ​នាំ​យក​ថ្ម​ធំ​មក​ជាមួយ​ សាកសម​សម្រាប់​លោកអ្នក​ដែល​ត្រូវ​ការ​ប្រើប្រាស់​ច្រើនៗ ៕




_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក