Nov 5, 2018

OnePlus ជាប់​កំណត់ត្រា​ពិភពលោក ជា​ទូរស័ព្ទ​ដែល​មាន​អ្នក​បើក​ប្រអប់​ដំណាលៗ​គ្នា​ដល់​ទៅ ៥៥៩ នាក់

OnePlus នៅ​ពេល​នេះ​ជា​អ្នក​កាន់​កាន់​កំណត់ត្រា​​ពិភពលោក​មួយ គឺ​បន្ទាន់​ពី​ក្រុមហ៊ុន​នេះ​បាន​រៀបចំ​ព្រឹត្តិការណ៍​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ការ​ជួប​ជុំ​អតិថិជន​របស់​ខ្លួន ដែល​បាន​ជាវ​ទូរស័ព្ទ​រួម​ហើយ តែ​មិន​ទាន់​បាន​បើក​ប្រអប់​ប្រើ ឲ្យ​មក​ជួបជុំ​គ្នា​នៅ​ម៉ោង ៨:៣០ នាទី​យប់ ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដែល​មាន​មនុស្ស​ចូលរួម​ដល់​ទៅ ៥៥៩ នាក់ ។

ព្រឹត្តិការណ៍​នវ​ត្រូវ​បាន​រៀបចំឡើង​នៅ​ប្រទេស​ឥណ្ឌា ដើម្បី​ប៉ុនប៉ង​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ព្រឹត្តិការណ៍​នវ​ត្រូវ​បាន​ធ្វើឡើង​នៅ Richardson និង Cruddas ក្នុង​ទីក្រុង​ធំ Mumbai ដែល​ជា​សមរភូមិ​ទីផ្សារ​នៃ​ទូរស័ព្ទ​ក្រុមហ៊ុន​ចិន ។

Guinness World Records បាន​កំណត់​ចុំ​បញ្ជី​កំណត់ត្រា​ថ្មី​ជូន​ទៅ​ខាង OnePlus ដែល​ដាក់​ថា most number of people unboxing simultaneously ដែល​មាន​ន័យ​ថា​ ការ​បើក​ប្រអប់​ផលិតផល​​ព្រមៗគ្នា​​ដោយ​មនុស្ស​ជា​ច្រើន ។ ដូច្នេះ​សម្រាប់​ប្រេន​ផលិតផល​ដែល​មាន​បំណង​ចង់​ធ្វើ​តាម​ គឺ​មិន​មែន​ធ្វើ​ដោយ​ចិត្ត​ឯង និង​គ្មាន​ទទួល​ស្គាល់​ដោយ Guinness World Records ។ ព្រោះ​ថា​មាន​សមត្ថភាព និង​ព្រឹត្តិការណ៍​ធំៗ​ជា​ច្រើន​ដែល​មាន​កើត​ឡើង តែ​បែរជា​គ្មាន​អ្នក​កត់ត្រា​ជា​ផ្លូវការ​ទៅ​វិញ ដែល​នេះ​ជា​ការ​សោកស្ដាយ​មួយ​សម្រាប់​ពិភពលោក ។

កន្លង​មក​ប្រទេស​កម្ពុជា​យើង​ក៏​ធ្លាប់​ទទួល​បាន Guinness World Records ជា​ច្រើន​មក​ហើយ មាន​ដូចជា នំអន្សម​យក្ស ក្រមា​វែង​ជាង​គេ​លើ​ពិភពលោក ។ ហើយ​នា​ពេល​ខាង​មុខ​នេះ​កម្ពុជា​ត្រៀម​បង្កើត​កំណត់ត្រា​មួយ​ទៀត​គឺ ទូក​អុំ​ដែល​វែង​ជាង​គេ​លើ​ពិភពលោក ដែល​នឹង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក នា​ខែ​នេះ សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា ៕
___________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក