Nov 5, 2018

ថ្វីត្បិត OnePlus 6T ជា​ទូរស័ព្ទ​មាន​ល្បឿន​លឿន និង​តម្លៃ​សមរម្យ​ក៏​ពិត​មែន តែ​តាម​ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា​ ភាគ​ច្រើន​គឺ​ចង់​ទិញ​ម៉ាក​ទូរស័ព្ទ​ផ្សេងៗ​វិញ !

ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​អំពី​ទូរស័ព្ទ  OnePlus 6T ច្បាស់​លាស់​ហើយ ពី​ព្រោះ ​KHGadgets បាន​ធ្វើការ​ចុះ​ផ្សាយ​ពី​ទូរស័ព្ទ​មួយ​នេះ​ជា​ច្រើន​ និង​លម្អិត​ខ្លាំង​ណាស់ ។ ទូរស័ព្ទ​មួយ​នេះ​បើ​និយាយ​អំពី​រូបរាង​របស់​វា វា​មិន​ជា​​អ្វី​ដែល​លេច​ធ្លោ ទាក់​ចិត្ត​អ្នក​ប្រើ​នោះ​ទេ តែ​សម្រាប់​ល្បឿន​លឿន និង​តម្លៃ​ខ្លួន​សមរម្យ​អាច​ទទួល​យក​បាន សម្រាប់​អ្នក​មាន​ចំណូល​ទាប​នៅ​ឯ​បរទេស ។

ថ្មីៗ​នេះ​មាន​ការ​ស្ទង់​​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ GSMArena ដែល​ជា​គេហទំព័រ​ផ្សព្វផ្សាយ​អំពី​បច្ចេកវិទ្យា​ចល័ត បាន​ធ្វើ​ការ​ស្ទង់​ឲ្យ​ដឹង​ថា​ម៉ាក  OnePlus 6T មាន​អ្នក​ចាប់​អារម្មណ៍​គួរ​សម និង​មាន​អ្នក​មិន​ចង់​ទិញ​ដោយសារ​ ប្រេន​ដែល​គេ​មិន​សូវ​ដែល​ស្គាល់​របស់​វា ។ សម្រាប់​នៅ​តំបន់​អាស៊ី  OnePlus គឺ​យើង​បាន​ធ្លាប់​ឮ តែ​មិន​ធ្លាប់​បាន​ទិញ​ប្រើ​នោះ​ទេ ពី​ព្រោះ​ប្រេន​មួយ​នេះ​នៅ​មិន​ទាន់​មាន​ក្រុមហ៊ុន​នាំ​ចូល​ជា​ផ្លូវការ និង​ពេល​ខូច​អាច​នឹង​ពិបាក​រឿង​គ្រឿង​បន្លាស់​ជាដើម ។

ការ​នាំ​ប្រេន​មក​ប្រទេស​ណាមួយ​ឲ្យ​គេ​ទទួល​ស្គាល់​គឺ​ជា​រឿង​ពិបាក​មួយ ដែល​សព្វ​ថ្ងៃ​នេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង​ប្រេន​ទូរស័ព្ទ​សម្រាប់​អ្នក​មាន​ជីវភាព​មាន​កម្រិត​គឺ​តែងតែ​ជ្រើសរើស​យក vivo និង ​Oppo ហើយ​សម្រាប់​អ្នក​មាន​ជីវភាព​ធូរធារ ពួក​គាត់​តែងតែ​ជ្រើសរើស​យក​ Apple និង Samsung ហើយ​ក៏​មាន​អ្នក​ជ្រើសរើស​យក Huawei មួយ​ៗ​ផង​ដែរ ។ សម្រាប់ OnePlus វា​គឺ​ជា​ប្រេន​ដែល​ផលិត​ឡើង​ផ្ដោត​លើ​ល្បឿន ដូច្នេះ​ទោះ​ទូរស័ព្ទ​មួយ​នេះ​ចំ​លក់​ក្នុង​តម្លៃ​ទាប​យ៉ាងណា ក៏​វា​នឹង​នៅ​ស្ថិត​នៅ​ចំ​ចន្លោះ​កណ្ដាល​របស់ ទូរស័ព្ទ​តម្លៃ​សមរម្យ និង​ទូរស័ព្ទ​តម្លៃ​ថ្លៃ ។ មាន​ន័យ​ថា​បើ​គេ​ចង់​ទិញ​ទូរស័ព្ទ​តម្លៃ​ថ្លៃ​គេ​មិន​ជ្រើសរើស OnePlus នោះ​ទេ ហើយ​បើ​គេ​ចង់​បាន​ទូរស័ព្ទ​តម្លៃថោក​សមរម្យ គឺ​គេ​ជ្រើស​យក vivo និង​Oppo វិញ ព្រោះ​វា​មាន​បច្ចេកវិទ្យា​កាមេរ៉ា​ខាង​មុខ​ថត​បាន​ស្អាត ។

នេះ​គ្រាន់តែ​ជា​ការ​វិភាគ​របស់ KHGadgets តែ​ប៉ុណ្ណោះ បើ​មាន​ការ​ខុស​ឆ្គង​អ្វី​សូម​សរសេរ​មតិ​ខាង​ក្រោម​នេះ យើង​ខ្ញុំ​នឹង​បាន​ដឹង​អំពី​អ្នក​អាន​មក​វិញ ៕
_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក