Nov 19, 2018

រូបភាព​ច្បាស់ៗ​ស្ដី​អំពី OnePlus 6T ពណ៌ Thunder Purple ដែល​ស្រស់​ស្អាត​ជាង​មុន


រួច​ជាមួយ​នឹង​ម៉ូដែល​មួយ​គឺ OnePlus 6T និង​ពណ៌​ថ្មី​គឺ Thunder Purple ។ ក្រុមហ៊ុន​នេះ​មិន​មាន​ម៉ូដែល​ទូរស័ព្ទ​អ្វី​ក្រៅតែ​ពី OnePlus 6 និង OnePlus 6T នោះ​ទេ តែ​អាច​ធ្វើ​ឲ្យ​អ្នក​ទិញ​ទូរស័ព្ទ​ឈរ​តម្រង់​ជួរ​គ្នា​ច្រើន​ជាង​រង់ចាំ​ទិញ​ផលិតផល​របស់ Apple ទៅ​ទៀត ។

OnePlus 6T Thunder Purple គ្រាន់តែ​ជា​ពណ៌​ថ្មី​មួយ​ វា​មិន​មាន​អ្វី​កែប្រែ​នោះ​ទេ ព្រោះ​វា​មាន​ជាប់​ពី​ជា​ទូរស័ព្ទ​ដែល​មាន​ថ្ម​ខ្លាំង និង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​រួច​ទៅ​ហើយ នៅ​ឡើយ​តែ​ផ្នែក​កាមេរ៉ា​ដែល​ក្រុមហ៊ុន​នេះ​នៅ​មិន​ទាន់​មាន​បច្ចេកវិទ្យា​អ្វី​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំៗ​បាន​នៅ​ឡើយ​តែ ។ ដូច្នេះ​សម្រាប់​អ្នក​ជ្រើសរើស OnePlus 6Tត្រូវ​ដឹង​ថា​លោកអ្នក​ជា​អ្នក​មិន​សូវ​និយម​ក្នុង​ការ​ថត​រូបភាព ។

៙លក្ខណៈ OnePlus 6T ៖

  • ស៊េរី​ឆ្នាំ : ចុង​ឆ្នាំ 2018
  • ទំហំ : 157.5 x 74.8 x 8.2 mm
  • ទម្ងន់ : 185 g
  • តួ​ខ្លួន : ក្រាល​ដោយ​កញ្ចក់​ទាំង​មុខ​នឹង​ក្រោយ , ស៊ុម​ជា​អាលុយមីញ៉ូម
  • ស៊ីម​២ : (Nano-SIM, dual stand-by)
  • អេក្រង់ : Optic AMOLED ទំហំ 6.41 អ៊ីញ resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio និង​កំហាប់​ភាព​ច្បាស់​ដល់ ~402 ppi
  • កញ្ចក់​ការពារ : Corning Gorilla Glass ជំនាន់​ទី 6
  • ប្រព័ន្ធ​ដំណើរការ :  Android 9.0 (Pie)
  • ផ្ទៃ​ចុច​បញ្ជា :  Oxygen OS បង្កើត​ដោយ OnePlus
  • បន្ទះឈីប :  Snapdragon 845 (10 nm)
  • CPU : Octa-core (4x2.8 GHz & 4x1.7 GHz )
  • GPU : Adreno 630
  • RAM :  6 GB ជាមួយ​ទំហំ​ផ្ទុក 128 GB និង 8 GB ជាមួយ​ទំហំ​ផ្ទុក 256 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ :  16 MP, f/1.7 (wide) + 20 MP (16 MP effective), f/1.7 អាច​ថត​វីដេអូ​ដល់ 2160p@30/60fps, 1080p@30/60/240fps, 720p@480fps, Auto HDR, gyro-EIS
  • កាមេរ៉ា​ខាង​មុខ :  16 MP, f/2.0, 25mm (wide) ថត​វីដេអូ​ត្រឹម 1080p@30fps
  • រន្ធ​បន្ថែម​កាត​មេម៉ូរី គ្មាន
  • រន្ធ​ដោយ​កាស 3.5mm គ្មាន
  • ថាមពល​ថ្ម :  Li-Po 3700 mAh
  • ពណ៌ : Mirror Black, Midnight Black
  • តម្លៃ​ប្រហែល  $560 = 6GB +128GB (តម្លៃ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា)
  • តម្លៃ​ប្រហែល  $590 = 8GB +128GB (តម្លៃ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា)
  • តម្លៃ​ប្រហែល  $699 = 8GB +256GB (តម្លៃ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា)








_______
ប្រភព












Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក