Nov 13, 2018

OnePlus 6T នឹង​ដាក់​លក់​ពណ៌ Thunder Purple ( ពណ៌​ស្វាយ​ប្រែ​ពណ៌) នៅ​អាមេរិក​ខាង​ជើង និង​អឺរ៉ុប​នា​ថ្ងៃ​ទី១៥ ខែ​ធ្នូ​​ខាង​មុខ​នេះ !

ព័ត៌មាន​ពី OnePlus 6T នៅ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ ដែល​ក្នុង​ខណៈ​ពេល​នេះ ក្រុមហ៊ុន OnePlus នឹង​ត្រៀម​បញ្ចេញ​ពណ៌​ថ្មី​មួយ​ទៀត​ដែល ​ខុស​ប្លែក​ពី​ពណ៌​មុនៗ​ខ្លាំង​មែនទែន នោះ​គឺ​ពណ៌ Thunder Purple (ស្វាយ​រាង​ប្រែ​ពណ៌) ដែល​នឹង​បង្ហាញ​ខ្លួន​ជាពិសេស​នៅ​តំបន់​អាមេរិក​ខាង​ជើង និង​អឺរ៉ុប​នា​ថ្ងៃ​ទី១៥ ខែ​ធ្នូ​​ខាង​មុខ​នេះ !

សម្រាប់​ប្រទេស​ជឿនលឿន និង​និយម​ផលិតផល Apple ក៏​រឹង​ម៉ាំ​នេះ មិន​សូវ​ជា​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​ចាប់​អារម្មណ៍​ប៉ុន្មាន​ឡើយ តែ​ដោយសារ​មាន​ការ​វាយតម្លៃ​ពី​អ្នក​ជំនាញ​កន្លង​មក​ធ្វើ​ឲ្យ​ស៊េរី OnePlus 6Tទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ដោយ​មាន​អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ច្រើន​ជាង​ការ​ទិញ​ទូរស័ព្ទ​ Apple ទៅ​ទៀត នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កន្លង​មក ។ ហើយ​បើ​យើង​មក​លើក​ពិន្ទុ​នោះ​យើង​នឹង​បាន​ដឹង​ថា​ទូរស័ព្ទ OnePlus 6Tគឺ​ឈរ​លំដាប់​លេខ ៣ លើ​ពិភព​ទូរស័ព្ទ Android ដែល​មា​ល្បឿន​លឿន ។

សម្រាប់​នៅ​ប្រទេស​កម្ពុជា​យើង​វិញ​ប្រេន OnePlus មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​នាំ​ចូល​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ព្រោះ​មិន​ដែល​ឃើញ​ព័ត៌មាន​ចុះផ្សាយ ឬ​មាន​មជ្ឈមណ្ឌល​ជួសជុល​ជា​ផ្លូវការ​នៅ​ឡើយ​ទេ ។ ដូច្នេះ​សម្រាប់​លោកអ្នក​ដែល​ចង់​ភ្លក់​រសជាតិ OnePlus 6T គឺ​ត្រូវ​សួរ​រក​នៅ​តាម​ហាង​ទូរស័ព្ទ​នានា ដែល​មាន​ការធានា​ដូច​ទៅ​នឹង​គោលការណ៍​ក្រុមហ៊ុន​ផង​ដែរ ៕





_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក