Nov 2, 2018

តើ​អ្នក​ខក​ចិត្ត​ថា OnePlus 6T មាន​តែ​ពណ៌​ខ្មៅ​ចាំង និង ខ្មៅ​ស្រអាប់​ ទេ? ឥឡូវ​នេះ​ពណ៌​ថ្មី​​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​គឺ Thunder Purple (ជើង​មេឃ​ពណ៌​ស្វាយ​ហៅ​បង​លែង​ឮ)

ដោយ​ចង់​វាយ​លុក​ទៅ​ផ្សារ​នៅ​សហរដ្ឋ​អាមេរិក ក្រុមហ៊ុន OnePlus បាន​លេង​មួយ​អស់​ដៃ​ដោយ​មាន​ផ្សំ​គ្រឿង OnePlus 6T ឲ្យ​មាន​ដំណើរការ​លឿន​ដោយ​បំពាក់​បន្ទះឈីប Snapdragon 845 (10 nm) និង​អេក្រង់ AMOLED ទំហំ 6.41 ក្រាល​ដោយ​កញ្ចក់​ការពារ Corning Gorilla Glass 6 ដែល​ចេញ​ថ្មី​ក្ដៅៗ ។ ហើយ​នា​ពេល​ថ្មីៗ​នេះ OnePlus 6T ទើប​ជាប់​ឈ្មោះ​ជា​ទូរស័ព្ទ​ដែល​មាន​ល្បឿន​លឿន​ចំណាត់​ថ្នាក់​ទី ២ ក្នុង​ពិភព Android ថែម​ទៀត​ផង ដូច្នេះ​​សម្រាប់​ថ្ងៃ​បើក​លក់​ដំបូង​នៅ​អាមេរិក គេ​ឃើញ​មាន​អ្នក​តម្រង់​ជួរ​ចាំ​ទិញ​ច្រើន​ជាង​​Apple ទៅទៀត គឺ​ជា​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ OnePlus រីក​មុខ​រីក​មាត់ ។

ទូរស័ព្ទ​នេះ​មិន​មាន​ជម្រើស​ពណ៌​ច្រើន​នោះ​ទេ​គឺ​មាន​តែ Mirror Black និង  Midnight Black ដែល​​បក​ប្រែ​មក​ខ្មែរ​ស្រួល​ហៅ​គឺ ពណ៌​ខ្មៅ​ចាំង និង ខ្មៅ​ស្រអាប់ ។ ដូច្នេះ​ឥឡូវ​នេះ​មាន​ព័ត៌មាន​មួយ​បាន​ទម្លាយ​ថា OnePlus 6T នឹង​មាន​ពណ៌​មួយ​ទៀត​គឺ Thunder Purple ពណ៌​ស្វាយ របៀប​ផ្ទៃ​មេឃ ដែល​បង្កើត​សម្រាប់​ទីផ្សារ​នៅ​អាឡឺម៉ង់ ។

ដើម្បី​បាន​ពណ៌​នេះ​យើង​ត្រូវ​ធ្វើការ​បញ្ជា​ទិញ​ទុក​មុន​ក្នុង​តម្លៃ​ 661ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​នឹង​ទទួល​បាន​ម៉ូដែល​ទំហំ​128 GB ។ អ្នក​វិភាគ​ជឿ​ជាក់​ថា OnePlus 6T អាច​នឹង​មាន​ពណ៌​ក្រហម ឬ​ស មក​តាម​ក្រោយ​ទៀត ៕

ព័ត៌មាន​បន្ថែម ៖

៙លក្ខណៈ OnePlus 6T ៖

  • ស៊េរី​ឆ្នាំ : ចុង​ឆ្នាំ 2018
  • ទំហំ : 157.5 x 74.8 x 8.2 mm
  • ទម្ងន់ : 185 g
  • តួ​ខ្លួន : ក្រាល​ដោយ​កញ្ចក់​ទាំង​មុខ​នឹង​ក្រោយ , ស៊ុម​ជា​អាលុយមីញ៉ូម
  • ស៊ីម​២ : (Nano-SIM, dual stand-by)
  • អេក្រង់ : Optic AMOLED ទំហំ 6.41 អ៊ីញ resolution 1080 x 2340 ភីកសែល សមាមាត្រ 19.5:9 ratio និង​កំហាប់​ភាព​ច្បាស់​ដល់ ~402 ppi
  • កញ្ចក់​ការពារ : Corning Gorilla Glass ជំនាន់​ទី 6
  • ប្រព័ន្ធ​ដំណើរការ :  Android 9.0 (Pie)
  • ផ្ទៃ​ចុច​បញ្ជា :  Oxygen OS បង្កើត​ដោយ OnePlus
  • បន្ទះឈីប :  Snapdragon 845 (10 nm)
  • CPU : Octa-core (4x2.8 GHz & 4x1.7 GHz )
  • GPU : Adreno 630
  • RAM :  6 GB ជាមួយ​ទំហំ​ផ្ទុក 128 GB និង 8 GB ជាមួយ​ទំហំ​ផ្ទុក 256 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ :  16 MP, f/1.7 (wide) + 20 MP (16 MP effective), f/1.7 អាច​ថត​វីដេអូ​ដល់ 2160p@30/60fps, 1080p@30/60/240fps, 720p@480fps, Auto HDR, gyro-EIS
  • កាមេរ៉ា​ខាង​មុខ :  16 MP, f/2.0, 25mm (wide) ថត​វីដេអូ​ត្រឹម 1080p@30fps
  • រន្ធ​បន្ថែម​កាត​មេម៉ូរី គ្មាន
  • រន្ធ​ដោយ​កាស 3.5mm គ្មាន
  • ថាមពល​ថ្ម :  Li-Po 3700 mAh
  • ពណ៌ : Mirror Black, Midnight Black
  • តម្លៃ​ប្រហែល  $659 នៅ​បរទេស

_________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក