Nov 1, 2018

OnePlus 6T ទទួល​បាន​កំណែ​បន្ទាន់​សម័យ ​​Android ជា​លើក​ដំបូង​របស់​ខ្លួន ដែល​ទទួល​បាន OxygenOS ជំនាន់ 9.0.4

The OnePlus 6T មិន​ទាន់​ចេញ​លក់​នៅ​ឡើយ​ទេ ចេញ​លក់​តែ​តំបន់​ខ្លះ​ៗ​ប៉ុណ្ណោះ ដូច្នេះ​សម្រាប់​អ្នក​កុម្ម៉ង់​ទូរស័ព្ទ​នេះ​ទុក​ហើយ ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ នេះ ទើប​ចាប់​ផ្ដើម​ចែកចាយ ។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​តាម​អ៊ីនធឺណិត (OTA) ដែល​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​មួយ​នេះ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​សម្រាប់​ផ្នែក​ OS ។

ការ​ធ្វើ​ឱ្យ​ទាន់​សម័យ OTA ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កំណែ OxygenOS ទៅ 9.0.4 ហើយ​សន្យា​ថា​នឹង​ផ្តល់​ការ​កែ​លម្អ​ជា​ចម្បង​នៅ​ក្នុង​ផ្នែក​កាមេរ៉ា ដោយ​រួម​បញ្ចូល Studio Lighting effect នៅ​ពេល​ថតរូប​បញ្ឈរ និង​បន្ថែម​ការ​ប៉ះ​ចុង​ក្រោយ​ទៅ​របៀប Nightscape mode ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ថត​រូប​ដែល​មាន​ពន្លឺ​តិច ។

លើស​ពី​ការ​កែប្រែ​នៅ​ផ្នែក​កាមេរ៉ា ការ​បន្ទាន់​សម៧យ​លើក​នេះ​ក៏​ជួយ​លុប​បំបាត់​កំហុស​​ពី​មុន​កន្លង​មក​ដែរ ដែល​ជួយ​ឲ្យ​ទូរស័ព្ទ​នេះ​ប្រសើរ​ឡើង ។ ការ​ដោះ​សោ​ក៏​កាន់​តែ​លឿន​ជាង​មុន និង​ផ្នែក​សុវត្ថិភាព​សម្រាប់​ខែ​វិច្ឆិកា​នេះ ៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក