Nov 15, 2018

OnePlus 5 និង 5T ទទួល​បាន Android 9.0 Pie beta ហើយ​សម្រាប់​ក្នុង​ប្រទេស​ចិន

សម្រាប់​ក្រុមហ៊ុន OnePlus ដែល​ចេញ​ទូរស័ព្ទ​តិច​ស៊េរី​ក្នុង​មួយ​ឆ្នាំៗ​នោះ គឺ​មិន​មាន​ការ​ពិបាក​ក្នុង​ការ​នាំ​យក​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ Android 9.0 Pie យក​មក​ដាក់​ក្នុង​ទូរស័ព្ទ​ស៊េរី​ចាស់​ៗ កាលពី​ឆ្នាំ​មុន​របស់​ខ្លួន​ឡើយ ។ ហើយ​ដូច​តាម​ការ​សន្យា​ពេល​នេះ កំពុង​បើក​ឲ្យ​សាកល្បង​​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie ជំនាន់ BETA (សាកល្បង) លើ​ម៉ូដែល OnePlus 5 និង 5T  ហើយ ។

អ្វី​ដែល​អ្នក​ប្រើប្រាស់ OnePlus 5 និង 5T ទទួល​បាន​ពី​ជំនាន់​ថ្មី​នេះ​គឺ UI ថ្មី ដែល​ទទួល​ស្គាល់​ការ​អូស​ចុះ​ឡើង​ដើម្បី​ទៅ​មុខ​ឬ​ទៅ​ក្រោយ ដែល​មិន​មាន​ប៊ូតុង​ចុច​ដូច​មុន​នោះ​ទេ ។ ការ​គ្រប់គ្រង​កម្មវិធី​ដំណើរការ​ចោល បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជាង​មុន ដែល​នាំ​ឲ្យ​មាន​ការ​គ្រប់គ្រង​​ថ្ម​របស់​ទូរស័ព្ទ​បាន​ផង​ដែរ ។ លោក​អ្នក​នឹង​ទទួល​បាន ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie Beta (Hydrogen OS 9.0) សម្រាប់ OnePlus 5 Android 9.0 Pie Beta (Hydrogen OS 9.0) សម្រាប់ OnePlus 5T៕
______
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក