Nov 20, 2018

ទូរស័ព្ទ Nubia Red Magic Mars E-sports មាន​ប៊ូតុង​សម្រាប់​បាញ់​ PUBG មក​ស្រាប់​ ត្រៀម​បង្ហាញ​ក្នុង​ពេល​ឆាប់​ៗ​នេះហើយ

វា​មិន​ចម្លែក និង​ម្ដង​រូបរាង​អាក្រក់​នោះ​ទេ វា​ដូច​ទៅ​នឹង​ទូរស័ព្ទ​ធម្មតា​អញ្ចឹង តែ​វា​កើត​មក​ជាមួយ​នូវ​ប៊ូតុង​ចុច​ពី​ចំហៀង​ថែម​២​ទៀត សម្រាប់​ជំនួយ​ដល់​ការ​លេង​ហ្គេម​ជា​ពិសេស​គឺ​ហ្គេម​បាញ់​គ្នា​ដែល​កំពុង​ពេញ​និយម​សព្វ​ថ្ងៃ​នេះ PUBG ។

កាលពី​ថ្ងៃ​ទី 15 ខែ​វិច្ឆិកា ក្នុង​គេហទំព័រ Weibo ផ្លូវការ​របស់ Master Lu បាន​បង្ហាញ​រូបភាព​ស្មាតហ្វូន​ដែល​មាន​ឈ្មោះ​ថា Nubian NX619J ដែល​គេ​សន្និដ្ឋាន​ថា Nubia Red Magic ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​នោះ​ទេ ។ ក្រោយ​មក​អ្នក​គ្រប់គ្រង​ទូទៅ​នៃ Nubian Smartphone បាន​ប្រកាស​ថា​ជា​ម៉ាស៊ីន​ថ្មី​របស់​ពួក​គេ ដែល​នឹង​មាន​ឈ្មោះ​ជា​ផ្លូវការ​ថា Nubia Red Magic Mars E-sports Smartphone ។

យោង​តាម​ទិន្នន័យ​ដែល​ផ្ដល់​ដោយ​លោក​​ម៉ាចូវ បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន Nubia Red Magic Mars E-sport នឹង​ត្រូវ​បំពាក់​​ដោយ​បន្ទះឈីប Qualcomm Snapdragon 845 ជាមួយ​នឹង​ទំហំ RAM 8GB ដែល​មាន​អេក្រង់ ​resolution 2160 x 1080 ភីកសែល សមាមាត្រ 18: 9 ជា​អេក្រង់​រាង​ទ្រវែង​នា​សម័យ​នេះ ។

ពិន្ទុ​នៃ​ការ​រត់​ល្បឿន​របស់​ទូរស័ព្ទ​នេះ​មាន​ដល់ 361.730 ពិន្ទុ ជា​ពិន្ទុ​សរុប​នៃ​ CPU 123.629 ពិន្ទុ និង GPU 154.969 ពិន្ទុ ។ លើស​ពី​នេះ​ទៅ​ទៀត Nubia Red Magic Mars E-sports នឹង​មាន​មក​ជាមួយ​នូវ​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ដែល​មាន​ដែក​ត្រជាក់​ចំនួន​២​ផង​ដែរ  ដែល​ជួយ​កាត់​បន្ថយ​កម្ដៅ​បាន 13.2 អង្សា​សេ ។
______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក