Nov 8, 2018

នេះ​ជា​លក្ខណៈ​សម្បត្តិ​ទូរស័ព្ទ Nokia 9 កាមេរ៉ា​ក្រោយ​៥​គ្រាប់ RAM 8GB ថាមពល​ថ្ម​ធំ 4150 mAh ពេញ​ចិត្ត​ឬនៅ ?

បន្ទាប់​ពី​ចរចា​ត្រូវរ៉ូវ​គ្នា​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា PureView មក​ដាក់​ក្នុង​រូបរាង​កាយ​របស់​ទូរស័ព្ទ Nokia ឡើង​វិញ នោះ​ពេល​នេះ​ក្រុមហ៊ុន Nokia បាន​បញ្ចេញ​ម៉ូដែល​វីរជន​ពិឃាត​សម្រាប់​ឆ្នាំ 2019 ដែល​មាន​ឈ្មោះ​ថា Nokia 9 ។ ចំណុច​ពិសេស​របស់​វា​គឺ​ស្ថិត​នៅ​ត្រង់​បច្ចេកវិទ្យា​កាមេរ៉ា ៥​គ្រាប់​នៅ​ផ្នែក​ខាង​ខ្នង និង​រូបរាង​ដ៏​ទាន់​សម័យ​របស់​វា ។

៙ លក្ខណៈ​សម្បត្តិ​របស់ Nokia 9 ៖

  • ទំហំ 155 x 75 x 7.9 mm
  • ទម្ងន់ (មិន​ទាន់​ដឹង)
  • តួ​ខ្លួន ស្រោប​ដោយ​កញ្ចក និង​ស៊ុម​អាលុយមីញ៉ូម
  • ស៊ីមកាត មួយ និង ពីរ
  • អេក្រង់​ AMOLED ទំហំ 5.9 អ៊ីញ resolution 1440 x 2960 ភីកសែល កំហាប់​ភាព​ច្បាស់​ដល់​ទៅ ~558 ppi
  • ប្រព័ន្ធ​ដំណើរការ  Android 9.0 (Pie)
  • បន្ទះឈីប  Snapdragon 845 (10 nm)
  • CPU Octa-core (4x2.8 GHz & 4x1.7 GHz )
  • GPU Adreno 630
  • RAM 8GB
  • ទំហំ​ផ្ទុក 128GB
  • កាត​មេម៉ូរី 512 GB ដោយ​ប្រើប្រាស់​​ទីតាំង Sim 2
  • កាមេរ៉ា​ខាង​ក្រោយ 5 ​គ្រាប់ មិនទាន់​បញ្ជាក់​ទំហំ
  • កាមេរ៉ា​ខាង​មុខ 12 មេហ្គា​ភីកសែល ថត​វីដេអូ​ដល់ 1080p@30fps
  • គ្មាន​រន្ធ​ដោត​កាស 3.5mm
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • ថាមពល​ថ្ម​  Li-Po 4150 mAh និង​មុខងារ​សាក​ថ្ម​បាន​លឿន
  • ពណ៌ ខៀវ
  • តម្លៃ​ប្រហែល $850 ដុល្លារ

មិន​ទាន់​មាន​ការ​អះអាង​អំពី​គុណភាព​កាមេរ៉ា​ខាង​ក្រោយ​វា​នៅ​ឡើយ​ទេ ហើយ​ខាង​លើ​នេះ​គឺ​ជា​លក្ខណៈ​សម្បត្តិ​ដែល​ចេញ​ពី​ប្រភព​ច្បាស់លាស់​មួយ និង​លក្ខណ​ដែល​មិន​ទាន់​ដឹង នឹង​ត្រូវ​រង់ចាំ​ដល់​ពេល​ប្រកាស​ចេញ​ទើប​អាច​ Update ផ្សាយ​ម្ដង​ទៀត​ឲ្យបាន​ដឹង​ឡើង​វិញ ៕


_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក