Nov 30, 2018

លក្ខណៈ​សម្បត្តិ Nokia 8.1 អេក្រង់ 6.18 អ៊ីញ​​មាន​ឆក​ធំ RAM 6GB ថាមពល​ថ្ម 3500mAh

Nokia 8.1 គឺ​ជា​ទូរស័ព្ទ​ដែល​រចនា​ឡើង​មក​មាន​អេក្រង់​លាត​តែ​មាន​ឆក​ធំ ដែល​ម៉ូដ​បែប​នេះ​មិន​បាច់​ប្រាប់​ក៏​គេ​ដឹង​ថា​វា​រចនា​ឡើង​តាម iPhone X នោះ​ដែរ ។ សម្រាប់​ថ្ងៃ​ចេញ​ជា​ផ្លូវការ​វា​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ នា​ពេល​ខាង​មុខ​នេះ តែ​យើង​អាច​ដឹង​ពី​លក្ខណៈ​សម្បត្តិ​របស់​វា​បាន​នៅ​ពេល​ហើយ ដែល​មាន​ចំណុច​ល្អ​ជា​ច្រើន​សម្រាប់​អ្នក​ប្រើប្រាស់​ឆ្នាំ 2019 ខាង​មុខ ។

៙ លក្ខណៈ​សម្បត្តិ Nokia 8.1 ៖

  • ទំហំ (មិន​ទាន់​ដឹង)
  • ទម្ងន់ 185 g
  • តួ​ខ្លួន​ធ្វើ​ពី​កញ្ចក់ និង​ស៊ុម​ធ្វើ​ជា​អាលុយមីញ៉ូម
  • ស៊ីម​កាត​ដាក់​បាន​២
  • អេក្រង់​ប្រភេទ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 6.18 អ៊ីញ
  • Resolution 1080 x 2246 ភីកសែល, សមាមាត្រ 18.7:9 ratio (កំហាប់​ភាព​ច្បាស់ ~403 ppi)
  • កញ្ចក់​ការពារ​  Corning Gorilla Glass 3
  • ប្រព័ន្ធ​ដំណើរការ Android 9.0 (Pie); Android One
  • បន្ទះឈីប Snapdragon 710 (10 nm)
  • CPU Octa-core (2x2.2 GHz & 6x1.7 GHz)
  • GPU Adreno 616
  • RAM 4GB និង 6GB
  • ទំហំ​ផ្ទុក 64 GB និង 128 GB អាច​បន្ថែម​បាន microSD 400 GB
  • កាមេរ៉ា​ខាង​ក្រោយ​ភ្លោះ 12 + 13 មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 20 មេហ្គាភីកសែល
  • មាន​រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 3.0, Type-C 1.0
  • ថាមពល​ថ្ម 3500 mAh
  • ពណ៌  Dark Blue, Night Red, Magic Night Silver, Night Black
  • តម្លៃ​ប្រហែល 450 ដុល្លារ (តម្លៃ​នៅ​ទី​ផ្សារ​បរទេស)
សរុប​មក​ឃើញ​ថា Nokia 8.1 មាន​លក្ខណៈ​ល្អៗ​ជា​ច្រើន​ដូចជា ប្រើប្រាស់ បន្ទះឈីប Snapdragon 710 (10 nm) មាន RAM ដល់ 6GB និង​កាមេរ៉ា​ខាង​មុខ​ទំហំ​ 20 មេហ្គាភីកសែល ។ សម្រាប់​ចំណុច​មិន​ល្អ​នោះ​វិញ គឺ​អេក្រង់ ជា​ប្រភេទ IPS និង​មែន​AMOLED ហើយ​មាន​ឆក​ធំ​មក​ជាមួយ​ថែម​ទៀត ដែល​សម្រាប់​ឆ្នាំ​2019 គឺ​ជា​ឆ្នាំ​សម្រាប់​អេក្រង់ Infinity-O ដែល​មិន​មែន​សម្រាប់​ឆក​តូច​ឬ​ឆក​ធំ​នោះ​ទេ ៕




_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក