Nov 16, 2018

ចេញ​ថ្មីអធិរាជ N ចុច​ពិល Nokia 106 (2018) ​អេក្រង់ 1.8 អ៊ីញ RAM 4MB ថាមពល​ថ្ម 800mAh ជា​ទូរស័ព្ទ​បម្រុង​​ដែល​យើង​ត្រូវ​មាន

បើ​និយាយ​ពី​ទូរស័ព្ទ ឪពុក​ម្ដាយ​សព្វ​ថ្ងៃ​នេះ​ភ័យ​ខ្លាច​កូន​មិន​ចេះ​ចុច មិន​ចេះ​ប្រើ ហើយ​មាន​លោក​ឪពុក​អ្នក​ម្ដាយ​ខ្លះ បណ្ដែតបណ្ដោយ​កូន​ឲ្យ​ធ្លាក់​ខ្លួន​ជា​ទាសករ​ទូរស័ព្ទ លេង​ហ្គេម ខ្លះ​ចុច​ឡើង​ខូច​ភ្នែក​ក្មេង មាន​ខ្លះ​ត្រូវ​ឆក់​ស្លាប់​ដោយសារ​តែ​ក្មេង​តូច​ទាំង​នោះ​មិន​ចេះ​ទុក​ដាក់​គ្រឿង​អគ្គិសនី ហើយ​មនុស្ស​ធំ​បណ្ដោយ​ខ្លាំង​ពេក ។

ចូល​មក​ដល់​សាច់​រឿង​យើង​វិញ ឥឡូវ​នេះ Nokia បាន​ចេញ​ទូរស័ព្ទ​មួយ​ម៉ូដែល​ទៀត​ហើយ គឺ Nokia 106 (2018)​ ដែល​ជា​ទូរស័ព្ទ​សម្រាប់​អ្នក​មិន​ប្រើ​អ៊ីនធឺណិត និង​សម្រាប់​ក្មេង​តូច​ៗ​ដាក់​តាម​ខ្លួន ងាយស្រួល​ឪពុក​ម្ដាយ ​​Call រក ។

សម្រាប់​លក្ខណៈ​របស់​វា យើង​មិន​ដាច់​ខ្វល់​នោះ​ទេ ដោយ​វា​មាន​អេក្រង់​ទំហំ 1.8 អ៊ីញ​ទុក​បង្ហាញ​លេខ​ទូរស័ព្ទ ថ្ងៃ​ខែ ម៉ោង​ជា​ដើម ។ វា​មាន RAM 4GB និង​ថាមពល​ថ្ម​ទំហំ 800mAh ដែល​អាច​ប្រើប្រាស់​បាន​ជា​ច្រើន​ថ្ងៃ​ដែរ ដែល​នេះ​ជា​លក្ខណៈ​ពិសេស​នៃ​ទូរស័ព្ទ N ចុច​ពិល ។

រន្ធ​សាក​ថ្ម​របស់ Nokia 106 (2018)​ ជា​ប្រភេទ microUSB 2.0 (charging only) ដែល​អាច​សាក​ជាមួយ​ខ្សែ​សាក​ទូរស័ព្ទ​ Android បាន​ជា​ច្រើន​ម៉ាក ។ បើ​តាម​ការ​អះអាង​ពី​ខាង GSMArena ទូរស័ព្ទ​នេះ​អាច​ប្រើ​ក្នុង​ការ​និយាយ​ដល់​ទៅ 16 ម៉ោង​ និង​សាក​ពេញ​ទុក​ចោល​មិន​ប្រើប្រាស់​បាន​ដល់ 504 ម៉ោង​ដែរ ហើយ​តម្លៃ​វិញ​ខ្ទង់ 20 ដុល្លារ​តែ​ប៉ុណ្ណោះ ។


សូម​ឪពុក​ម្ដាយ អាណាព្យាបាល ពិចារណា​អំពី ​ភ្នែក​កូ​នក្មេង ចិត្ត​គំនិត​កូន​ក្មេង តើ​ពួក​គេ​ដល់​វ័យ​ដែល​ត្រូវ​ប្រើ​ស្មាតហ្វូន ឆែក​អ៊ីនធឺណិត​ ហើយ​ឬ​នៅ តើ​ពួក​គេ​ចេះ​គិត​ខ្លះៗ​ហើយ​ឬ​នៅ ?

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក