Nov 28, 2018

Motorola P30 ដែល​មាន​រូបរាង​ស្រដៀង iPhone X នោះ​ឥឡូវ​មាន​ចេញ​ពណ៌​ថ្មី​គឺ Aurora gradient color (ពណ៌​ប្រដេញ​)

ក្រុមហ៊ុន Motorola នៅ​ពេល​នេះ​មាន​សម្រេច​ចិត្ត​បង្កើត​ទូរស័ព្ទ​ដែល​មាន​រូបរាង​ស្រដៀង​នឹង iPhone X ដែល​មាន​ឈ្មោះ​ថា Motorola P30 ហើយ​ក្នុង​ពេល​នេះ​ដែរ​ទូរស័ព្ទ​មួយ​ម៉ូដែល​នេះ​បាន​ចេញ​នូវ​ពណ៌​ថ្មី​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ពណ៌​ថា Aurora gradient color គឺ​ជា​ពណ៌​ប្រដេញ​គ្នា ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ ។

ទូរស័ព្ទ​នេះ​មាន​តម្លៃ​នៅ​បរទេស​ប្រហែល $359 ដែល​យើង​នឹង​ទទួល​បាន ​RAM 6GB ជាមួយ​ទំហំ​ផ្ទុក 128 GB ហើយ​សម្រាប់​មុខងារ​ផ្សេងៗ​សូម​មើល​លក្ខណៈ​សង្ខេប​ខាង​ក្រោម​នេះ ៖
  • ទំហំ 155.5 x 76 x 7.7 mm
  • ទម្ងន់ 170 g
  • ស៊ីម​កាត ដាក់​បាន​ស៊ីម​២
  • អេក្រង់ IPS LCD បង្ហាញ​ពណ៌​បាន 16 លាន​ពណ៌
  • ទំហំ​អេក្រង់ 6.2 អ៊ីញ​ (មាន​ឆក) (អេក្រង់​លាត​ប្រហែល ~82.0% នៃ​តួ​ខ្លួន​ខាង​មុខ)
  • Resolution  1080 x 2246 ភីកសែល, សមាមាត្រ 18.7:9 ratio (កំហាប់​ភាព​ច្បាស់ ~402 ppi)
  • ប្រព័ន្ធ​ដំណើរការ Android 8.0 (Oreo) និង​ផ្ទៃ​ចុច​បញ្ជា ZUI 4.0
  • បន្ទះឈីប Snapdragon 636 (14 nm)
  • CPU Octa-core 1.8 GHz
  • GPU Adreno 509
  • RAM 4GB និង 6GB
  • ទំហំ​ផ្ទុក 64GB និង 128GB
  • អាច​បន្ថែម​កាត​មេម៉ូរី microSD 256 GB
  • កាមេរ៉ា​ខាង​ក្រោយ 16 + 5 មេហ្គា​ភីកសែល
  • កាមេរ៉ា​ខាង​មុខ  12 មេហ្គាភីកសែល
  • រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0, Type-C 1.0
  • ទំហំ​ថ្ម 3000mAh
  • មាន​ពណ៌ ស ខ្មៅ និង ពណ៌​ប្រដេញ​

សរុប​មក​ឃើញ​ថា​ទូរស័ព្ទ Motorola P30 មាន​លក្ខណៈ​ល្អ​សមរម្យ​ទាំង​ល្បឿន និង​ការ​រចនា ជា​ពិសេស​តម្លៃ​របស់​វា​ដែល​ត្រឹម​តែ $359 ។ សម្រាប់​ចំណុច​ខ្សោយ​របស់​ទូរស័ព្ទ​នេះ​គឺ​វា​ប្រើប្រាស់​អេក្រង់​​ប្រភេទ ​IPS ដែល​មិន​មែន​ជា​អេក្រង់ ​AMOLOED ៕


_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក