Nov 28, 2018

លេច​ចេញ​រូបរាង Meizu 16S ពណ៌​ស​សុទ្ធ មាន​អេក្រង់​លាត​ កាមេរ៉ា​ចោះ​ក្នុង​អេក្រង់ ប្រើប្រាស់​បន្ទះឈីប Snapdragon 8150

រឹត​តែ​ច្បាស់​ហើយ ដោយ​យោង​តាម​រូបភាព​របស់​ទូរស័ព្ទ Meizu 16S ធ្វើ​ឲ្យ​យើង​ដឹង​បាន​កាន់តែ​ច្បាស់​ថា យុគសម័យ​អេក្រង់​ឆក​ជិត​ផុត​រលត់​ហើយ នេះ​ក៏​ព្រោះ Samsung បាន​រក​ឃើញ​វិធី​ចោះ​អេក្រង់​បំពាក់​កាមេរ៉ា​មុខ ដើម្បី​ឲ្យ​ទូរស័ព្ទ​មើល​ទៅ​ឃើញ​ស្រឡះ​ល្អ មិន​មាន​ស្នាម​បាំង​ខ្លាំង​ដូច iPhone X នោះ​ទេ ។

ឥឡូវ​នេះ​ក្រុមហ៊ុន Meizu បាន​ធ្វើ​ឲ្យ​លេច​ធ្លាយ​នូវ​រូបភាព​ និង​លក្ខណៈ​សម្បត្តិ​​មួយ​ចំនួន​របស់​ម៉ូដែល Meizu 16S ដែល​មាន​ពណ៌​ស​ស្គុះ ​រំលេច​ទៅ​ដោយ​អេក្រង់​លាត​ខាង​មុខ​ពេញ​គ្មាន​ឆក តែ​មាន​កាមេរ៉ា​ខាង​មុខ​តូច​មួយ​ដែល​យើង​មើល​មិន​ចង់​ដឹង​ថា​វា​ជា​កាមេរ៉ា​ខាង​មុខ ។ អ្វី​ដែល​ពិសេស​នោះ​គឺ​វា​មាន​ប្រើប្រាស់​បន្ទះឈីប  Snapdragon 8150 ដែល​ជា​បន្ទះឈីប​ខ្លាំង​ខ្លា​នា​ចុង​ឆ្នាំ​2018 និង​ដើម​ឆ្នាំ 2019 ខាង​មុខនេះ ។ សម្រាប់​លក្ខណៈ​ផ្សេងៗ​លោក​អ្នក​អាច​ស្វែងយល់​ត្រួសៗ​តាម​ខាង​ក្រោម​នេះ​បាន ដែល​មាន​ដូចជា ៖
  • ប្រើប្រាស់​ស៊ីម​បាន​២
  • អេក្រង់​ប្រភេទ AMOLED បង្ហាញ​ពណ៌​មាន ​16 លាន​ពណ៌
  • ទំហំ​អេក្រង់​ 6.4 អ៊ីញ
  • Resolution 1080 x 2340 ភីកសែល, សមាមាត្រ 19.5:9 ratio (កំហាប់​ភាព​ច្បាស់ ~403 ppi)
  • ប្រព័ន្ធ​ដំណើរការ​ដោយ Android 8.1 (Oreo) ជាមួយ​ផ្ទៃ​ចុច​បញ្ជា Flyme UI
  • បន្ទះឈីប Snapdragon 8150 (7 nm)
  • RAM 8 GB
  • ទំហំ​ផ្ទុក 128GB និង 256GB
  • កាមេរ៉ា​ខាង​ក្រោយ៣​គ្រាប់ 12 + 20 + មិន​ទាន់​ដឹង មេហ្គាភីកសែល
  • កាមេរ៉ា​ខាង​មុខ 20 មេហ្គាភីកសែល
  • រន្ធ​ដោត​កាស 3.5mm
  • រន្ធ​សាក​ថ្ម USB 2.0, Type-C 1.0
  • ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់​ផ្ទាល់
  • ពណ៌ ស និង ខ្មៅ

សម្រាប់​លក្ខណៈ​ដែល​មិន​ទាន់​បាន​ជម្រាប គឺ​មិន​ទាន់​មាន​ប្រភព​ណាមួយ​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ នេះ​ជា​ពណ៌​មាន​ដែល​ទើប​នឹង​ចេញ​ក្ដៅៗ​ក្នុង​ថ្ងៃ​នេះ ។ ហើយ​សម្រាប់​ទូរស័ព្ទ​ដទៃ​ដែល​មាន​ប្រើប្រាស់​អេក្រង់ AMOLED ក៏​អាច​នឹង​ប្រើ​បច្ចេកវិទ្យា​អេក្រង់ Infinity O Display របស់ Samsung ផង​ដែរ ដែល​នេះ​ជា​ម៉ូ​អេក្រង់​ថ្មី​ដែល​ទើប​រក​ឃើញ​នា​ចុង​ឆ្នាំ​2018 នេះ នឹង​សម្រាប់​ចេញ​ប្រើប្រាស់​នា​ដើម​ឆ្នាំ​2019 ខាង​មុខ ៕
_____
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក