Nov 2, 2018

ក្រុមហ៊ុន​ផលិត​បន្ទះឈីប MediaTek កំពុង​ធ្វើការ​លើ​ម៉ូឌឹម 5G នឹង​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​ 2019 នេះ

MediaTek គឺ​ជា​ក្រុមហ៊ុន​ខ្លាំង​​មួយ ខាង​ផលិត​បន្ទះឈីប​សម្រាប់​ទូរស័ព្ទ បន្ទាប់​ពី Qualcomm , Huawei និង Samsung ដែល​ជា​​ក្រុមហ៊ុន​ល្បី​ៗ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ចល័ត ។ ឥឡូវ​នេះ​ក្រុមហ៊ុន MediaTek បាន​ចេញ​មក​អះអាង​ថា​ខ្លួន​កំពុង​សំងំ​ផលិត​ម៉ូឌឹម 5G ដំបូង​ ដែល​មាន​លេខ​សំគាល់ Helio M70 ដែល​នឹង​ចេញ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2019 ខាង​មុខ​នេះ ដែល​មាន​ន័យ​ថា​ឧបករណ៍​ដែល​អាច​បំពាក់​បន្ទះឈីប​មាន​ម៉ូដឹម​ 5G របស់ MediaTek អាច​នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ឆ្នាំ​ 2020 ឯណោះ ។

Helio M70 ឬ M70 គឺ​ជា​ម៉ូឌឹម​តែ​ឯង មាន​ន័យ​ថា​វា​មិន​មែន​ជា​ផ្នែក​មួយ​នៃ បន្ទះឈីប​ទាំង​ស្រុង​នោះ​ទេ ។ វា​មាន​បំណង​លក់​ម៉ូដឹម 5G នេះ​ទៅ​ឲ្យ​ខាង​ក្រុមហ៊ុន Apple ដែល​ជា​អ្នក​បង្កើត​បន្ទះឈីប​របស់​ខ្លួន​ឯង​ផ្ទាល់ ដែល​ត្រូវ​ការ​ម៉ូឌឹម 5G ។ ដែល​សព្វថ្ងៃ​នេះ Apple កំពុង​ប្រើប្រាស់​ម៉ូឌឹម​របស់​ក្រុមហ៊ុន Intel ដែល​មាន​ល្បឿន​យឺត​ជាង​ម៉ូឌឹម​ដែល​មាន​នៅ​ក្នុង​បន្ទះឈីប​របស់ Qualcomm ។

MediaTek កំពុង​រៀបចំ​ផែនការ និង​ត្រៀម​ថវិកា​របស់​ខ្លួន​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា 5G ។ ដែល​ក្នុង​ពេល​នេះ​វា​កំពុង​តែ​ស្ថិត​ក្នុង​ផ្លូវ​ប្រកួតប្រជែង​ខ្លាំង​ជាង​កាល​ជំនាន់​ 4G ទៅ​ទៀត ព្រោះ​សព្វ​ថ្ងៃ​នេះ​សេវាកម្ម 4G វា​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់ ឈឺ​ក្បាល ព្រោះ​មាន​តែ​ឈ្មោះ​4G តែ​អ៊ីនធឺណិត​អត់​ដើរ ដើរ​យឺតៗ​សឹង​តែ​ប្រើការ​មិន​បាន សម្រាប់​នៅ​កម្ពុជា៕
_______
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក