Nov 27, 2018

ប៉ាតង់​របស់ LG ថ្មី​មួយ​ទៀត​ដែល​បង្ហាញ​ពី​មុខងារ​នៃ​ទូរស័ព្ទ​បត់​អេក្រង់​បាន


បើ​ទោះ​ជា LG កំពុង​ខាត​បង់​ក្នុង​មុខ​ជំនួយ​ទូរស័ព្ទ​ក៏​ពិត​មែន តែ​ខ្លួន​មិន​បោះបង់​ ឬ​បង្ហាញ​សញ្ញា​ថា​ចុះ​ចាញ់​នៅ​ឡើយ​ទេ ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​លេច​ចេញ​នូវ​បច្ចេកវិទ្យា​របស់ ​LG ទាក់ទង​នឹង​ទូរស័ព្ទ​បត់​អេក្រង់​បាន​ជា​ច្រើន​ដង និង​ច្រើន​ទម្រង់ ធ្វើ​ឲ្យ​យើង​អាច​យល់​បាន​ថា ឆ្នាំ​២០១៩ LG និង​មាន​ទូរស័ព្ទ​ដែល​ធ្វើ​ឲ្យ​យើង​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ជាក់​ជា​មិន​ខាន​ឡើយ ។

ឥឡូវ​នេះ LG បាន​នឹង​កំពុង​រៀបចំ​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ហា​អំពី​ការ​ចុច​បញ្ជា​លើ​ទូរស័ព្ទ​ប្រភេទ​ជា​អេក្រង់​អាច​បត់​បែន​បាន ដែល​នេះ​សុទ្ធ​សឹង​តែ​ជា​យុទ្ធសាស្ត្រ​ក្ដៅ​ខ្លាំង ព្រោះ​ជំនាន់​ទូរស័ព្ទ​បត់​អេក្រង់​បាន​គឺ​ជា​ជំនាន់​ថ្មី​មួយ​ដែល​មិន​ទាន់​មាន​អ្នក​ណា​បង្កើត​ឲ្យ​ពិត​ប្រាកដ និង​មិន​ទាន់​ដឹង​ថា​របៀប​ប្រើប្រាស់​ វា​មាន​របៀប​បែប​ណា​នោះ​ទេ ដូច្នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ទូរស័ព្ទ​នីមួយៗ​ត្រូវ​ស្រាវជ្រាវ​រក​នឹក​ពី​របៀប​ចុច​បញ្ជា ​និង​បន្ថែម​បច្ចេកវិទ្យា​ទៅ​ក្នុង​ទូរស័ព្ទ​បត់​អេក្រង់​បាន ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​ចាំបាច់​នោះ​គឺ​ការ​ចុច​បញ្ជី​កម្មសិទ្ធិ​បញ្ញា​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​ដទៃ​លួច​ចម្លង​ស្នាដៃ​ច្នៃ​ប្រតិដ្ឋ​របស់​ខ្លួន​បាន ។





________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក