Nov 17, 2018

លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ LG Q9 មាន​អេក្រង់​ឆក​ធំ កាមេរ៉ា​ខាង​ក្រោយ​តែ​មួយ​គ្រាប់​ទេ


មួយ​រយ​ក្រោយ​នេះ​ប្រេន​ LG ហាក់​ដូចជា​បាក់​ស្រុត​លែង​មាន​គេ​ចាប់​អារម្មណ៍ ហើយ​របាយ​ការណ៍​ថ្មីៗ​នវ​បង្ហាញ​ថា​ក្រុមហ៊ុន​នវ​ចាប់ផ្ដើម​ខាត​ផល​ចំណេញ​លើ​ការ​រកស៊ី​ទូរស័ព្ទ ។ ឥឡូវ​យើង​ទទួល​បាន​ព័ត៌មាន​បែក​ធ្លាយ​ពី​លក្ខណៈ​សម្បត្តិ​ខ្លះ​ពី​ជំនាន់​ក្រោយ​នេះ​ត្រកូល​ Q ដែល​នឹង​មាន​ឈ្មោះ​ថា LG Q9 ដែល​វា​មាន​អេក្រង់​លាត​តែ​មាន​ឆក​ធំ​សម្រាប់​កាមេរ៉ា​និង​រន្ធ​ស្ដាប់​សំឡេង ។

LG Q9 នឹង​មាន​អេក្រង់ 6.1 អ៊ីញ ជាមួយ RAM 4GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ 32GB ឬ ​64GB ។ តាម​ព័ត៌មាន​បែក​ធ្លាយ​វា​អាច​បន្ថែម​មេម៉ូរី​ដល់​ទំហំ​ 2TB តែ​បើ​តាម KHGadgets យល់​ឃើញ​វា​មិន​មាន​គ្រឿង​រឹង​ដែល​អាច​រ៉ាប់រង​ទំហំ​ផ្ទុក ​2TB នោះ​ទេ ព្រោះ​ទំហំ​ផ្ទុក​ធំ​ដូច្នេះ​ត្រូវ​ការ​ RAM ធំ​ផង​ដែរ ។

វា​នឹង​ប្រើប្រាស់​បន្ទះឈីប​ក្រុមហ៊ុន Qualcomm ដែល​មាន​ស៊េរី Snapdragon 821 និង​ថាមពល​ថ្ម​ទំហំ 3,000mAh ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ​ជំនាន់​ទី ៣ (Quick Charge 3.0) ។ សម្រាប់​ប្រព័ន្ធ​ដំណើរការ​របស់​វា​គឺ​នៅ​ត្រឹម Android 8.1 Oreo ។

នៅ​ផ្នែក​កាមេរ៉ា Q9 អាច​នឹង​មាន​ទំហំ 16 មេហ្គាភីកសែល ដែល​មាន aperture ទំហំ f / 1.6 ខ្លាំង​ក្នុង​ការ​ស្រូប​ពន្លឺ​បាន​ល្អ ​មាន​កែវ​មុំ 71 ដឺក្រេ និង LED ភ្លើង​ជំនួយ​ពេល​ថត​រូប​ ។ សម្រាប់​ការ​ថត​រូប​ខ្លួន​ឯង​ដោយ​ប្រើប្រាស់​កាមេរ៉ា​ខាង​មុខ វា​មាន​ទំហំ 8 មេហ្គាភីកសែល ជាមួយ​កែវ​មុំ 80 ដឺក្រេ និង​បាន​ aperture ទំហំ f / 1.9 ។

លក្ខណៈ​ផ្សេងៗ​ទៀត​វា​មាន​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ និង​ប្រព័ន្ធ​បញ្ចេញ​សំឡេង Boombox Speaker , ស្គាល់​ឯកសារ​សំឡេង 32-bit Advanced Hi-Fi Quad DAC , មាន​រន្ធ​ដោត​កាស ​3.5mm ។ តែ​ក្រុមហ៊ុន​មិន​ទាន់​បញ្ជាក់​អំពី​តម្លៃ​ខ្លួន​វា​នៅ​ឡើយ​ទេ ។ ដូច្នេះ​នេះ​គឺ​ជា​ព័ត៌មាន​បឋម​ដែល​លោកអ្នក​អាច​ដឹង​មុន​ខ្លះ​ត្រឹម​ប៉ុណ្ណោះ​សិន ៕
_________
ប្រភព

Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក