Nov 26, 2018

LG កំពុង​សំងំ​ផលិត​ទូរស័ព្ទ​ដែល​មាន 16 កាមេរ៉ា​ឯណោះ ដែល​មាន​មុខងារ​វៃ​ឆ្លាត និង​អាច​ថត​ដល់​ទំហំ 52 មេហ្គាភីកសែល

ដំបូង​ឡើយ​ទូរស័ព្ទ​មាន​កាមេរ៉ា​ក្រោយ​តែ​មួយ​គ្រាប់ បន្ទាប់​មក​កាមេរ៉ា​ខាង​មុខ​ថែម​មួយ​គ្រាប់​ទៀត​ទុក​សម្រាប់​ម្ចាស់​ទូរស័ព្ទ​ថត​រូបភាព​មុខ​ខ្លួនឯង ។ ហើយ​កាមេរ៉ា​ទូរស័ព្ទ​ក៏​ចេះ​តែ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​អត់​ឈប់ រហូត​កាមេរ៉ា​ខាង​ក្រោយ​មាន​មួយ​គ្រាប់ កើន​ទៅ​ជា​ភ្លោះ ទៅ​ជា​៣​គ្រាប់​រហូត​មក​ដល់​ពេល​នេះ​មាន ៤​គ្រាប់​របស់ Samsung , ៥​គ្រាប់​របស់ Nokia និង​ខ្លះ​មាន​ដល់ ៩​គ្រាប់​គ្រាន់​តែ​មិន​ទាន់​ចេញ​លក់ ។
ឥឡូវ​នេះ​មាន​ការ​បែក​ធ្លាយ​អំពី​បច្ចេកវិទ្យា​កាមេរ៉ា​ទូរស័ព្ទ​ស្មាតហ្វូន ដែល​ចេញ​មក​ពី​ក្រុមហ៊ុន LG ដែល​មាន​គំនិត​និង​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​រួច​ហើយ ដែល​ព្យាយាម​ក្នុង​ការ​នាំ​យក​កាមេរ៉ា​ខាង​ក្រោយ​ចំនួន​ដល់​ទៅ 16 គ្រាប់​ឯណោះ ។ ប៉ាតង់​ថ្មី​មួយ​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ LG ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ការិយាល័យ​ប៉ាតង់ និង​យីហោ​សហរដ្ឋអាមេរិក (USPTO) ដែល​មាន​ពាក់ព័ន្ធ​នឹង​ស្មាតហ្វូន​មួយ​ដែល​មាន​កញ្ចក់​កាមេរ៉ា​ដល់​ទៅ ១៦ និង​ដំណើរការ​ដោយ​ចែក​មុខងារ​គ្នា​ធ្វើការ ដើម្បី​ផលិត​ចេញ​មក​នូវ​រូបភាព​លំដាប់ DSLR ។
ការ​បំពាក់​កាមេរ៉ា​ច្រើន​បែប​នេះ​គឺ​គេ​ចង់​មាន​គំនិត​ឲ្យ​កាមេរ៉ា​ដំណើរការ​ដោយ​ភាព​វៃ​ឆ្លាត​ជាមួយ​មុខងារ AI ដែល​ធ្វើ​ឲ្យ​ការ​ថត​រូបភាព​ចេញ​មក​ទទួល​បាន​គុណភាព​ខ្ពស់ ដោយ​មិន​ត្រូវ​ការ​ផលិត​len កាមេរ៉ា​ធំ​នោះ​ទេ ធ្វើ​ដូច្នេះ​គេ​អាច​ទទួល​បាន​កាមេរ៉ា​ខ្លាំង​ អាច​ថត​រូបភាព​ដល់​ទំហំ 52 មេហ្គា​ភីកសែល និង​អាច​ដាក់​ចូល​ក្នុង​ហោប៉ៅ​ខោ​បាន ។
________
ប្រភព


Post a Comment

Whatsapp Button works on Mobile Device only

វាយតែមួយពាក្យដែលអ្នកចង់ស្វែងរក